គន្លឹះងាយៗជួយបំបាត់ភាពតានតឹងពេលមមាញឹកការងារម្ដងៗ
នរណាៗក៏មមាញឹកដែរនៅក្នុងសម័យនេះ ដោយមានភារកិច្ចរៀងៗខ្លួន តែអ្វីដែលសង្កេតឃើញពីជីវិតដ៏មមាញឹកនោះគឺម្នាក់ៗក៏មានភាពតានតឹងនៅជាមួយខ្លួនជានិច្ច។ នៅពេលដែលអ្នកមិនចាប់អារម្មណ៍ពីវាបណ្ដាលឲ្យវាមានស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ នោះមិនយូរមិនឆាប់នោះទេ អ្នកនឹងអាចមានរោគប្រចាំកាយទៀតផង ហេតុនេះការអនុវត្តតាមវិធីខាងក្រោមនេះអាចជួយអ្នកមួយផ្នែកបាន៖
១) សើចឲ្យបានច្រើន៖ តើអ្នកដែលចាប់អារម្មណ៍ទេ ថានៅពេលដែលនៅជាមួយមិត្តភ័ក្ដិដែលកំប្លែងនៅពេលដែលគេនិយាយឬធ្វើអ្វីឲ្យអ្នកបានសើចសប្បាយនោះ អ្នកក៏ភ្លេចអស់នូវកង្វល់ក៏ដូចជាភាពនឿយហត់បានមួយរយៈពេលផងដែរ។ ដូចនេះ អ្នកគួរតែព្យាយាមសើចឲ្យបានច្រើន នៅជាមួយមនុស្សដែលធ្វើឲ្យអ្នកសប្បាយចិត្ត ឬក៏មើលរឿងកំប្លែងជាដើម។
២) ធ្វើការហាត់ប្រាណ៖ មនុស្សជាច្រើនតែងរអ៊ូថា តើឲ្យពួកគេធ្វើយ៉ាងដូចម្ដេច បើពួកគេសឹងតែគ្មានពេលសម្រាកផង? អ្នកណាក៏រវល់ដែរ តែសំខាន់អ្នកត្រូវឆ្លៀត ព្រោះបើអ្នកមិនខ្វាយខ្វល់ពីសុខភាពរបស់ខ្លួនឯងទេនោះ គ្មានអ្នកណាអាចជួយអ្នកបាននោះទេ អ្នកអាចចំណាយពេលត្រឹមតែកន្លះម៉ោងទៅមួយម៉ោងក៏ចាត់ទុកថាគ្រប់គ្រាន់ហើយ។
៣) ធ្វើអ្វីដែលអ្នកចូលចិត្ត៖ ប្រសិនបើអ្នកចូលចិត្តអានសៀវភៅ ឬមើលរឿងភាគជាដើម អ្នកអាចធ្វើវាបាននៅពេលដែលអ្នកទំនេររួចរាល់ពីការងារ ដោយសារតែចំណង់ចំណូលចិត្តរបស់អ្នកក៏មានចំណែកចូលរួមធ្វើឲ្យអ្នកកាត់បន្ថយភាពតានតឹងរបស់ខ្លួនឯងបានផងដែរ។ បើអ្នកចូលចិត្តចេញក្រៅ ដើរលេង អ្នកក៏គួរតែទៅចោះ ធ្វើយ៉ាងណាកុំឲ្យតែហួសហេតុពេកទៅបានហើយ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org