គន្លឹះងាយៗដើម្បីមើលថែខ្លួនឯងឱ្យបាន​



ជីវិតរបស់អ្នកប្រហែលជារវល់នឹងការងារឬការសិក្សាខ្លាំង។ ម៉្យាងវិញទៀត ជីវិតរបស់អ្នកគឺគ្មានអ្វីប្លែកនោះទេ៖ ដេក ងើប ធ្វើការ ដេក។ តែការពិត ជីវិតរបស់អ្នកគឺសំខាន់ជាងការងារទៅទៀត។ តើអ្នកអាចធ្វើដូចម្តេចបានដើម្បីធានានូវជីវិតដែលមានផាសុកភាព៖

១) កំណត់ពេលឈប់សម្រាក៖ ការផ្តោតសំខាន់ទៅលើការងារខ្លាំងពេកគឺជាលេសមួយដែលអ្នកមិនមើលថែខ្លួនឯង។ កំណត់ពេលវេលាច្បាស់លាស់សម្រាប់លំហែកាយឬជាមួយគ្រួសារ។

២) ចាប់ផ្តើមថ្ងៃថ្មីដោយការតាំងសមាធិ៖ អ្នកគ្រាន់តែតាំងសមាធិ៥ឬ១០នាទីក៏បាន។ ការតាំងសមាធិជួយអ្នកលុបបំបាត់នូវភាពអវិជ្ជមាន។ អ្នកនឹងចាប់ផ្តើមថ្ងៃថ្មីដោយភាពវិជ្ជមាន។

៣) លំហាត់ប្រាណ៖ ហាត់ប្រាណមិនត្រឹមតែជួយអ្នកឲ្យមានសុខភាពល្អ ថែមទាំងជួយដល់អារម្មណ៍ របស់អ្នក។ លើសពីនេះទៅទៀត អ្នកអាចស្គាល់មនុស្សថ្មីៗជាច្រើន។

៤) គេងឲ្យបានគ្រប់គ្រាន់៖ អត្ថប្រយោជន័នៃការគេងគឺច្រើនខ្លាំងណាស់។ គេងនាំអ្នកទៅរកភាពរីករាយ សុខភាពល្អ និងជួយដល់ការសម្រេចចិត្ត។ ដើម្បីធ្វើការបានយូរ អ្នកត្រូវគេងឲបានគ្រប់គ្រាន់។

៥) ចំណាយពេលជាគ្រួសារ៖ សមាជិកគ្រួសារគឺជាអ្នកដែរតែងតែផ្តល់កម្លាំងចិត្ត។ មិនថាអ្នកមិនសប្បាយចិត្តយ៉ាងណា អ្នកគួរតែតេទូរស័ព្ទទៅពួកគាត់២ឬ៣នាទីក៏បាន៕

ប្រែសម្រួល៖ អ៊ឹង មួយយូ

ប្រភព៖ www.success.com

X
5s