វិធី៤យ៉ាងដើម្បីកុំឱ្យអ្នកភ័យមុនពេលប្រឡង​



គ្រប់ពេលជិតដល់ថ្ងៃប្រលង សិស្សគ្រប់រូបតែងមានការភ័យព្រួយ ទោះបីជាគេចេះឬក៏មិនចេះក៏ដោយ ដែលការភ័យព្រួយនោះ វាអាចជះឥទ្ធិពលមិនល្អដល់លទ្ធផលប្រឡងថែមទៀតផង។ ដូចនេះហើយអ្នកត្រូវដឹងថា តើគួរធ្វើយ៉ាងណាកុំឲ្យខ្លួន មានការភ័យតក់ស្លុតនៅពេលប្រលងទៀត៖

១) ត្រូវចាំថា អ្នកខំរៀនដូចម្ដេចខ្លះ៖ អ្នកត្រូវប្រាប់ខ្លួន ឯង ថា មិនមែនអ្នកខំរៀនតែថ្ងៃប្រឡងនោះទេ តែអ្វីដែលអ្នកខំនោះ គឺអ្នកខំតាំងពី ដើម ។ អ្នកខំសិក្សានៅក្នុងថ្នាក់ អ្នកកត់ត្រាមេរៀនទុក ធ្វើកិច្ចការផ្ទះ ហើយជាសិស្សម្នាក់ដែលសកម្ម ផងដែរ ហេតុអ្វីអ្នកមិនអាចប្រឡងជាប់?

២) ត្រូវប្រាកដថាខ្លួនបានរំលឹកមេរៀនរួចរាល់ទុកមុន៖ ប្រសិនបើអ្នកទើបតែចាប់ផ្ដើម រំលឹកមុនពេលប្រឡងតែប៉ុន្មានថ្ងៃនោះ អ្នកនឹងកាន់តែមានអារម្មណ៍ភិតភ័យកាន់តែខ្លាំង ព្រោះថា អ្នកនឹងគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការទន្ទេញ ហើយស្វែងរកព័ត៌មានបន្ថែមពីមេរៀនទៀតនោះទេ។

៣) សម្រាកឲ្យបានគ្រប់គ្រាន់៖ ការសម្រាកមិនគ្រប់គ្រាន់ក៏ជាកត្តាមួយ ជំរុញឲ្យអ្នកមានការភ័យខ្លាច នៅពេលប្រលងផងដែរ។ ហេតុនេះហើយទើបអ្នកគួរតែសម្រាកឲ្យបានគ្រប់៨ម៉ោងក្នុងមួយ ថ្ងៃ ដើម្បីឲ្យខួរក្បាលបានសម្រាក។

៤) លើកទឹកចិត្តខ្លួនឯង៖ អ្នកដែលតែងតែភិតភ័យនឹងការប្រលង នោះ ដោយសារតែគេចូលចិត្តគិតពីលទ្ធផលមិនល្អ ហើយគិតថាខ្លួនឯងធ្វើមិនបាន។ តែបើអ្នកប្រែមកជាលើកទឹកចិត្តឲ្យខ្លួន ឯងវិញនោះ អ្នកនឹងមានអារម្មណ៍ថាខ្លួន ឯងធ្វើបានហើយ មានទឹកចិត្តជាងមុនទៀ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com

X
5s