វិធី៣យ៉ាងដើម្បីកាត់បន្ថយការភ្លេចភ្លាំង​



តើអ្នកតែងតែភ្លេចភ្លាំងការងារដែលអ្នកត្រូវធ្វើមែនទេ? ជាការពិតណាស់ នៅពេលអ្នករវល់ ងប់ងុលនឹងការងារច្រើន អ្នកជៀសមិនផុតពីការភ្លេចភ្លាំងនោះទេ។ ខាងក្រោមនេះ នឹងបង្ហាញអ្នកឲ្យដឹងពីវិធីខ្លះៗ ជួយអ្នកកុំឲ្យភ្លេចភ្លាំងច្រើន៖ ១) រៀបចំពេលវេលា និងសកម្មភាពដែលអ្នកត្រូវធ្វើ៖ អ្នកអាចកត់ចំណាំនៅលើក្រដាស ផ្ទាំងធំមួយ ពីអ្វីដែល អ្នកត្រូវធ្វើអ្វី ដើម្បីអ្វី ហើយនៅពេលណា ដើម្បីដាស់តឿន ព្រោះថា អ្នកមិនអាចចាំកិច្ចការទាំងអស់បានឡើយ នៅពេលអ្នករវល់នឹងការងារនោះ។ ២) គួរខ្វាយខ្វល់ពីសុខភាពរបស់ខ្លួនឯង៖ ក្រៅពីរវល់នឹងកិច្ច ការងារ ការភ្លេចភ្លាំងច្រើននោះក៏បណ្ដាលមកពី សុខភាពទ្រុឌទ្រោមរបស់អ្នកផងដែរ។ ហេតុនេះហើយ ដើម្បីបង្កើនការចងចាំអ្នកគួរតែឲ្យខួរក្បាល បានសម្រាកខ្លះ ដើម្បីបង្កើនថាមពលចងចាំឡើងវិញ។ ៣) គួរពិសាអាហារដែលជំនួញដល់ខួរក្បាល៖ ប្រសិនបើ ខួរក្បាលនោះ ខ្វះខាតវីតាមីន ជំនួយហើយនោះ ទោះបីអ្នកខិតខំចងចាំវា យ៉ាងណាក៏មិនអាចល្អ ១០០ភាគរយដែរ។ ក្នុងនោះអ្នកគួរតែ ពិសា ផ្លែប៉ោម ខ្ញី ឪឡឹក ស្ពៃក្ដោប និងស្ពៃខាត់ណាផងដែរ ដែលវាសុទ្ធតែមានប្រយោជន៍និងប្រសិទ្ធភាពទាំងអស់ក្នុងការបង្កើនការចងចាំ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com
X
5s