គន្លឹះ ៤យ៉ាងធ្វើឲ្យមនុស្សដែលអ្នកស្រឡាញ់ «នឹកអ្នកជានិច្ច»
តើអ្នកមានអារម្មណ៍ថា មនុស្សដែលខ្លួនស្រឡាញ់ចាប់ផ្ដើមព្រងើយកន្តើយ ខុសពីមុន ដាក់អ្នកដែរទេ? បើអ្នកមានអារម្មណ៍បែបនេះ អ្នកត្រូវដឹងថា អ្នកខ្វះខាតអ្វី ហើយគួរស្វែងរកវិធីខ្លះ ដើម្បីធ្វើឲ្យគេកាន់តែនឹកអ្នកខ្លាំងសារជាថ្មី។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖
១) ត្រូវធ្វើឲ្យខ្លួនមានក្លិនក្រអូប៖ ជាការពិតណាស់ ក្លិនក្រអូបនៅលើខ្លួននឹងធ្វើឲ្យមនុស្សម្នាក់នោះចាំអ្នក ទោះបីអ្នកមិននៅជិតក៏ដោយ។ ហេតុនេះហើយ អ្នកគួរតែធ្វើឲ្យខ្លួនមានក្លិនក្រអូបឆ្ងុយពេលគេនៅជិត តាមរយៈការបាញ់ទឹកអប់ ការប្រើប្រាស់គ្រឿងសំអាងក្រអូបៗ ផ្សេងៗទៀតផងដែរ។
២) ផ្ដល់ជាវត្ថុអនុស្សាវរីយ ប្រចាំខ្លួនរបស់អ្នកទៅគេ៖ របស់របរអ្វីក៏បាន ឲ្យតែជាវត្ថុប្រចាំកាយ អ្នកក៏អាចឲ្យគេនឹកឃើញ ហើយចងចាំពីអ្នកគ្រប់ ពេលគេនៅជាមួយ របស់នោះផងដែរ។ ឧទាហរណ៍ដូចជា គ្រឿងអលង្ការ និងអ្វីៗ ផ្សេងៗទៀតក៏បាន។
៣) មិនគួរនៅជាមួយគេពេញ២៤ម៉ោងនោះទេ៖ អ្នកអាចឲ្យគេកាន់តែនឹកអ្នកបានតាមរយៈ ការធ្វើខ្លួន ឲ្យរវល់ ឬក៏ផ្ដល់គម្លាត ដល់គ្នា។ នៅពេលអ្នកតែងតែនៅជាមួយគេគ្រប់ពេលនោះ គេនឹងគ្មានអ្វីនិយាយ ច្រើន ហើយបរិយាកាសក៏កាន់តែធុញថប់ទៅតាមនោះដែរ។
៤) កុំសូវប្រើប្រាស់បណ្ដាញសង្គមពេក៖ សម្រាប់អ្នកដែលវក់ និងចូលចិត្តលេងតាមបណ្ដាញសង្គមញឹកញាប់នោះ អ្នកគួរតែបញ្ឈប់ ហើយកាត់បន្ថយទៅ ព្រោះថា អ្នកទាំងនោះភាគច្រើន តែងតែបង្កើតអារម្មណ៍ទាក់ទងគ្នា ទោះបីនៅឆ្ងាយពីគ្នាក៏ដោយ ហើយ ពេលនោះ នឹងគ្មាននរណាម្នាក់នឹកអ្នកទៀតនោះទេ។ ដូចនេះ អ្នកគួរតែដាក់កំណត់ពេលវេលាឲ្យច្បាស់ ថាតើពេលណាអ្នកអាចឆ្លើយតប និងពេលណាអ្នកមិនអាចឆ្លើយតបបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com