គ្រាន់​តែ​កត់​សម្គាល់​លើ​​ពណ៌​ទឹក​នោម​ អ្នក​នឹង​ដឹង​ច្បាស់​ពី​សុខភាព​របស់​អ្នក​



ទឹកនោមគឺជាសារធាតុរាវ សម្រាប់បង្ហូរកាកសំណល់ពីក្នុងខ្លួនរបស់អ្នក ហេតុនេះហើយ អ្នកក៏អាចកត់សម្គាល់ពីសុខភាពបានតាមរយៈពណ៌ទឹកនោម។ អត្ថបទខាងក្រោមនឹងបង្ហាញយ៉ាងច្បាស់ពីពណ៌ទឹកនោម នឹងមូលហេតុអ្វីបានជាវាមានពណ៌ដូច្នោះ៖

១) ពណ៌លឿង៖ ប្រសិនបើអ្នកមានទឹកនោមពណ៌លឿងចាស់នោះ បង្ហាញថា ខ្លួនរបស់អ្នកគឺកំពុងតែខ្វះជាតិទឹក ហើយអ្នកគួរតែពិសាទឹកបន្ថែមទៀត រួមទាំងទឹកក្រូច ទឹកផ្លែឈើ និងទឹកបន្លែក៏រឹតតែល្អផងដែរ។

២) ពណ៌ផ្កាឈូកឬ ក្រហម៖ បន្លែផ្លែឈើខ្លះដូចជា ការ៉ុត និងផ្លែស្រកានាគ ក៏អាចជាមូលហេតុធ្វើឲ្យទឹកនោមអ្នកមានពណ៌បែបនេះដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចមកពីជំងឺខ្លះៗ ផងដែរ ដូចជាគ្រោះក្នុងតម្រងនោម ឬក៏មហារីកក្រពេញក៏មាន។

៣) ពណ៌ទឹកក្រូច៖ ការលើសកម្រិត វីតាមីន ប្រភេទ B2 ក៏អាចបណ្ដាលឲ្យទឹកនោមពណ៌ទឹកក្រូចដែរ ។ ប្រភេទថ្នាំមួយ ចំនួន ក៏បង្កើតបានជាពណ៌នេះដែរ ហើយ គេក៏រកឃើញអ្នកជំងឺថ្លើម និងប្រមាត់ ផងដែរ ដែលមានទឹកនោមពណ៌នេះ។

៤) ពណ៌ខៀវនិង បៃតង៖ មូលហេតុដែលមាន ទឹកនោមពណ៌បៃតងនិងខៀវ គឺដោយសារការពិសាអាហារដែលមានលាយលក្ខពណ៌នេះ និង ការពិសាថ្នាំដូចជា Amitriptyline , Indomethacin (Indocin), Propofol( Diprivan) ។

៥) ពណ៌ត្នោតចាស់៖ នេះដោយសារតែការពិសា សណ្ដែកបារាំងនិងប្រទាល កន្ទុយក្រពើច្រើនពេក ទើបមានទឹកនោមពណ៌នេះ។ ជាពិសេសការហាត់ប្រាណច្រើនហួសហេតុពេកក៏ជាមូលហេតុមួយទៀតផងដែរ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ mayoclinic.org

X
5s