ធ្វើយ៉ាងណាដើម្បីអូសទាញប្ដីអ្នកឲ្យ «ចេះចូលចង្ក្រានធ្វើម្ហូប»?
មនុស្សប្រុសមួយចំនួនតែងគិតថា កាតព្វកិច្ចរបស់មនុស្សប្រុសគឺមិនមែននៅក្នុងចង្ក្រានបាយទេ ហេតុនេះហើយ បានជាគេគិតថា គ្មានបញ្ហាអ្វីឡើយ ប្រសិនបើគេមិនចេះធ្វើម្ហូបនោះ។ តែពេលខ្លះ ប្រពន្ធក៏ចង់ឲ្យប្ដីមកជួយធ្វើម្ហូប ដើម្បីបង្ហាញពីការខ្វល់ខ្វាយ ការស្រឡាញ់ និងការចេះជួយគ្នាផងដែរ។ តើមានកត្តាអ្វីខ្លះដែលអាចអូសទាញបុរស ៗ ឲ្យចេះជួយធ្វើម្ហូបបាន?
១) ធ្វើម្ហូបទាំង២អ្នក៖ គេអាចនឹងមិនដឹងពី តិចនិកធ្វើម្ហូប ទើបគេមិនចង់ធ្វើ តែក្នុងនាមជាប្រពន្ធ អ្នកប្រហែលជាដឹង ច្រើនពីវិធីសាស្រ្ដធ្វើ ដូចនេះ អ្នកទាំង២គួរតែជួយធ្វើម្ហូបគ្នា ដោយម្នាក់ គ្រប់គ្រងផ្នែកនេះ និងម្នាក់ទៀតគ្រប់គ្រងផ្នែកនោះ។
២) បង្រៀនគ្រឹះធ្វើម្ហូប៖ ដើម្បីឲ្យមនុស្សម្នាក់ចាប់ផ្ដើមចាប់អារម្មណ៍នឹងការធ្វើម្ហូប អ្នកគួរតែបង្រៀនគេពីគ្រឹះងាយៗ ក្នុងការធ្វើសិន។ បើសិនជាគេដឹងច្បាស់ហើយពីតិចនិក ក្នុងការធ្វើម្ហូបនោះ គេនឹងរៀនធ្វើដោយខ្លួន ឯង នៅថ្ងៃ ណាមួយ។
៣) គួរឲ្យគេធ្វើម្ហូបម្ដងក្នុងមួយសប្ដាហ៍៖ វាក៏ជាវិធីមួយល្អ ដើម្បីឲ្យគេមានចិត្តចង់ធ្វើម្ហូបផងដែរ ហើយគេនឹងចាប់ផ្ដើមមានអារម្មណ៍ថា ចង់ចូលចង្ក្រានបាយបណ្ដើរៗ ព្រោះថា ប្រពន្ធនិងកូន រង់ចាំស្នាដៃធ្វើម្ហូបរបស់គេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖wikihow.com