អ្នក​ដែល​ចូលចិត្ត​នៅ​ម្នាក់​ឯង​ សុទ្ធ​តែ​មាន​អត្តចរិត​ទាំង​៣​នេះ​



ជាទូទៅនៅក្នុងសង្គមគឺតែងតែមានមនុស្ស២ប្រភេទនេះហើយ ដោយមានអ្នកដែលចូលចិត្តនូវភាពអ៊ូអរច្រើន និងមួយបែបទៀតគឺមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ និយាយឲ្យខ្លីទៅគឺចូលចិត្តនៅម្នាក់ឯងតែម្ដង។ តែវាក៏មិនមានអ្វីប្លែកប៉ុន្មានដែរសម្រាប់មនុស្សដែលចូលចិត្តនៅម្នាក់ឯងនោះ ដោយសារតែមនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តខុសគ្នា ដែលជាហេតុធ្វើឲ្យពួកគេមានរបៀបរបបរស់នៅក៏ខុសគ្នាដែរ។ យ៉ាងណាមិញ មនុស្សដែលចូលចិត្តនៅម្នាក់ឯង ជាទូទៅតែងតែមានអត្តចរិតដូចខាងក្រោម៖

១) សេចក្ដីសុខនៅក្នុងខ្លួនរបស់ពួកគេ៖ មនុស្សប្រភេទនេះមិនចូលចិត្តទាក់ទាញចំណាប់អារម្មណ៍ពីនរណាម្នាក់នោះទេ ដែលនេះហើយគឺជាសេចក្ដីសុខដ៏ពិតប្រាកដមួយ ព្រោះថាវាជាសេចក្ដីសុខអមត ដែលថ្ងៃអាចបែកព្រាត់ពីអ្នកបានទៅដូចជាសម្ភារៈក្រៅខ្លួននោះទេ។ មានតែសេចក្ដីសុខដែលកើតមានពីចិត្តរបស់អ្នកតែប៉ុណ្ណោះដែលស្ថិតស្ថេរបានយូរអង្វែង។

២) រកឱកាសដើម្បីអភិវឌ្ឍខ្លួនជានិច្ច៖ ពួកគេហាក់បីដូចជាមិនសូវខ្វល់ពីរឿងស្នេហាប៉ុន្មានទេ តែពួកគេផ្ដោតសំខាន់មកលើខ្លួនពួកគេតែម្ដង ដែលនេះក៏ជាសញ្ញាមួយបញ្ជាក់ថាពួកគេស្រលាញ់ព្រមទាំងឲ្យតម្លៃខ្លួនឯងជាខ្លាំង។ នៅពេលដែលពួកគេធ្វើបែបនេះ ស្រលាញ់ខ្លួនឯងក៏ដូចជាឲ្យតម្លៃខ្លួនឯងបែបនេះ ទើបអ្នកដទៃអាចមើលឃើញពីតម្លៃរបស់ពួកគេតាមក្រោយបាន។

៣) ដឹងពីអ្វីដែលខ្លួនចង់បានពិតប្រាកដ៖ មនុស្សជំពូកនេះចូលចិត្តចំណាយពេលនៅម្នាក់ឯង ស្វែងយល់ពីខ្លួនឯងបានច្រើន ហើយពួកគេក៏ចូលចិត្តសាកល្បងនូវអ្វីដែលថ្មីដែលជាហេតុធ្វើឲ្យពួកគេស្គាល់ពីខ្លួនឯងច្បាស់ជាងអ្នកណាៗ ទាំងអស់។ មនុស្សទូទៅមិនដឹងទេថាពួកគេចូលចិត្តអ្វី ស្រលាញ់អ្វី ហើយចង់បានអ្វី ដែលជាហេតុធ្វើឲ្យពួកគេដើរផ្លូវខុសជាញឹកញាប់នៅក្នុងជីវិត ព្រោះតែពួកគេមិនសូវមានពេលចំណាយសម្រាប់ខ្លួនឯងផ្ទាល់៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ តូច ម៉ាយ៉ារស្មី

X
5s