វិធីសាស្ត្រ​ ​៣​យ៉ាង​ដើម្បី​ប្រើប្រាស់​​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​ម្ដងៗ​



មនុស្សទាំងអស់គឺសុទ្ធតែខុសៗគ្នា ហេតុនេះសូម្បីតែការភ័យខ្លាចក៏ខុសៗគ្នាដែរ។ អ្នកខ្លះខ្លាចសត្វនេះ អ្នកខ្លះខ្លាចសត្វនោះ អ្នកខ្លះខ្លាចរបស់នេះ អ្នកខ្លះខ្លាចរបស់នោះជាដើម។ តែវាក៏ល្មមដល់ពេលអ្នកប្រឈមមុខជាមួយវាហើយ ទោះបីជាវាអាចនឹងពិបាកបន្តិចមែន៖

១) ដកដង្ហើមឲ្យវែង៖ អ្នកត្រូវតាំងអារម្មណ៍ឲ្យនឹង បន្ទាប់មកដកដង្ហើមឲ្យវែងៗ ក៏ដូចជាសម្រួលខ្យល់ដង្ហើមឲ្យបានល្អ តាមតែលទ្ធភាពរបស់អ្នកអាចធ្វើបាន ហើយបន្ទាប់មកក៏សម្រួលអារម្មណ៍ដូចគ្នា។ ព្យាយាមធ្វើបែបនេះឲ្យបាន១០ ទៅ១៥នាទី អ្នកនឹងមានអារម្មណ៍ថាធូរស្បើយច្រើនហើយ។ វិធីមួយនេះ អ្នកអាចប្រើវាសឹងតែគ្រប់កាលៈទេសៈទូទៅទាំងអស់។

២) ប្រឈមជាមួយវាតែម្ដង៖ អ្នកមិនចូលចិត្តនៅតែម្នាក់ឯងមែនទេ? ដូចនេះឆ្លៀតឱកាសណាមួយដែលល្អ អ្នកអាចសាកនៅតែម្នាក់ឯងលមើលទៅ ព្រោះថាបើអ្នកមិនសាក អ្នកមិនដឹងនោះទេ ហើយបើអ្នកខ្លាចក្នុងការប្រឈមមុខជាមួយវា តើអ្នកនឹងអាចបញ្ចប់នូវភាពភ័យខ្លាចនេះបានដោយរបៀបណាទៅ?

៣) ស្ដាប់ពីអារម្មណ៍ខ្លួនឯង៖ អ្វីដែលអ្នកគួរធ្វើនោះ គឺគួរផ្ដោតអារម្មណ៍មកលើអ្វីដែលអារម្មណ៍កំពុងតែមាន។ តើអ្នកភ័យខ្លាចខ្លាំងយ៉ាងណា? ព្យាយាមផ្ដោតអារម្មណ៍ទៅលើវា ហើយស្វែងយល់ពីភាពភ័យខ្លាចដែលអ្នកកំពុងមាននោះ។ នៅពេលដែលអ្នកបានស្វែងយល់ពីអារម្មណ៍ខ្លួនឯងបានច្រើនប៉ុណ្ណា នោះអ្នកក៏នឹងឆាប់រកឃើញនូវដំណោះស្រាយល្អៗជាច្រើនទៀតបាន៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com

X
5s