ហេតុផល​ដែល​អ្នក​ទើប​រៀបការ​ថ្មីថ្មោង មិន​គួរ​មើល​រំលង​ថ្ងៃ​ក្រេប​ទឹកឃ្មុំ​



ក្នុងមួយជីវិត អ្នករៀបការបានតែម្ដង ដូច្នេះបានន័យថា ការក្របទឹកឃ្មុំរបស់អ្នកក៏បានតែម្ដងដូចគ្នា ។ ចុះហេតុអ្វី អ្នកមិនធ្វើឲ្យថ្ងៃក្រេបទឹកឃ្មុំនោះ ធ្វើឲ្យអ្នកភ្លេចមិនបានទៅ? ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖

១) វាតំណាងឲ្យអាពាហ៍ពិពាហ៍ដ៏ជោគជ័យរបស់អ្នក៖ តើអ្នកមិនចង់អបអរ អាពាហ៍ពិពាហ៍ដែលអ្នកនឹងមនុស្សជាទី ស្រឡាញ់ខំប្រឹងយ៉ាងសស្រាក់សស្រាំរហូតដល់បានរៀបការទេមែនទេ? ការក្រេបទឹកឃ្មុំនេះ វាហាក់ដូចជា ពិធីជប់លៀងដែលអ្នកបានរៀបការយ៉ាងជោគជ័យដូច្នោះឯង ។ ប្រសិនបើអ្នកភ្លេចវា វាបានន័យថា អ្នកមិនចង់អបអរ នឹងអាពាហ៍ពិពាហ៍ដែលអ្នកមានទេ។

២) មានពេលវេលាសម្រាប់២នាក់ប្ដីប្រពន្ធ៖ ការធ្វើដំណើរកម្សាន្តទៅកាន់កន្លែងណាមួយ អាចឲ្យអ្នកមានអារម្មណ៍ធូរស្រាលពីការងារ និងទុក្ខដែលអ្នកមាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏កាន់តែមានពេលវេលាជិតស្និទ្ធ និងក្បែរគ្នាកាន់តែស្អិតរមួតទៀតផងដែរ។

៣) អនុស្សាវរីយចងចាំដែលបំភ្លេចមិនបាន៖ តាមរយៈការ ក្រេបទឹកឃ្មុំនេះ វានឹងកាន់តែធ្វើឲ្យគូស្នេហ៍មានអារម្មណ៍សប្បាយរីករាយ ពេញមួយជីវិតពេលដែលគេនឹកដល់ អនុស្សាវរីយនោះម្ដងៗ ។ អាចថា អនុស្សាវរីយទាំងនោះ វានឹងមិនធ្វើឲ្យគ្រប់គ្នាដាច់ចិត្ត បង្កើតជម្លោះអ្វីមួយឡើងបានទេ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.com  

X
5s