គិត​ថា ខ្លួន​ឯង​កំពុង​ញៀន​នឹង​រឿង​ភាគ​ជ្រុល​ហួសហេតុ​ពេក​ទេ? វិធី​ទាំង​នេះ​អាច​ជួយ​អ្នក​ឲ្យ​លះបង់​វា​បានខ្លះ​



តើអ្នកចេះតែនៅមិនសុខ ទន្ទឹងពេលវេលារង់ចាំមើលរឿង មានជម្លោះដោយសារតែការមើលទូរទស្សន៍ជាមួយអ្នកដទៃមែនទេ? នេះបង្ហាញថាអ្នកជាមនុស្សដែលកំពុងញៀនខ្លាំង នឹងរឿងភាគហើយ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹងដើម្បីកែវា៖

១) ត្រូវដាក់វិន័យពេលណា ត្រូវមើល៖ ចំណង់មនុស្សអាចនឹងកើតមានឡើងគ្រប់ពេល ប្រសិនបើអ្នកមិនចេះគ្រប់គ្រងវាទេនោះ។ ហេតុនេះហើយ ទើបមនុស្សមួយចំនួន បានចំណាយពេលវេលា យ៉ាងអសារបង់ លើការតាមដានរឿងភាគ។ ពួកគេមិនចាប់អារម្មណ៍ពីការសិក្សា មិនបានផ្ដល់ភាពកក់ក្ដៅទៅកាន់គ្រួសារ និងពេលខ្លះភ្លេចបាយទឹកទៀតផង។ ហេតុនេះហើយ បើថា អ្នកចង់តាមដានរឿង ដោយគ្រាន់តែចង់កាត់បន្ថយភាពធុញថប់ទេនោះ អ្នកគួរតែ ដាក់កំហិត ខ្លួន ឯង ថា មើលពីម៉ោងណាដល់ម៉ោងណា ទើបវាមិនប៉ះពាល់ដល់ពេលវេលាមាសប្រាក់របស់អ្នក។

២) គួរចេញក្រៅស្រូបខ្យល់អាកាសខ្លះ៖ អ្នកត្រូវគិតថា មិនមែនតែការមើលទូរទស្សន៍ប៉ុណ្ណោះទេ ដែលអាចនាំអ្នកចេញពីភាពធុញថប់បាននោះ។ ការចេញទៅក្រៅ ស្រូបយកខ្លះអាកាស ហាត់ប្រាណ ឬក៏ពិសាអាហារមានវីតាមីន ក៏ជាវិធីបំបាត់ស្ដ្រេសផងដែរ។

៣) ព្យាយាមផ្ដល់គម្លាតពីទូរស័ព្ទ កុំព្យូទ័រ និងទូរទស្សន៍៖ អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍មិនស្រណុកចិត្តនៅពេលដែល អ្នកឃើញគ្រឿងឧបករណ៍ទាំងនោះ ។ បើអ្នកអាចយកវាចេញពីបន្ទប់ ឬមួយ ផ្ដល់គម្លាត ឲ្យឆ្ងាយពីវា អ្នកនឹងឃើញពីភាពផ្លាស់ប្ដូររបស់អ្នកហើយ។

៤) ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិត៖ នេះជាជម្រើសចុងក្រោយ សម្រាប់អ្នកដែលញៀន មើលរឿងភាគខ្លាំង ព្រោះ ថា គេនឹងបន្ត មើលវារហូតប្រសិនបើមានអ៊ីនធឺណិត ព្រោះថា រឿងទាំងនោះគេបានបង្ហោះតាមអនឡាញ ពីដើមរហូតដល់ចប់ ហើយ វាចំណាយពេលយូរណាស់ ទម្រាំតែមើលអស់នោះ។ មិនមែនមានតែរឿងមួយ ឡើយ ដែលបានបង្ហោះលើប្រព័ន្ធអ៊ីនធឺណិត នោះ រឿងរាប់លានរឿងដែលសុទ្ធតែល្អមើល ហើយ មើលមិនអស់ថវិកាថែមទៀតផង៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com

X
5s