​គួរ​សរសេរ​សារ​​ថា​ម៉េច​ខ្លះ​ ​​ទៅ​កាន់​ដៃគូ​អ្នក​​ជា​រៀងរាល់​ថ្ងៃ?​



នៅពេលដែលស្ថិតនៅទំនាក់ទំនងដែលមានរយៈពេលយូរ អ្នកទាំងពីរបានស្គាល់គ្នាច្បាស់ហើយ។ អ្នកទាំងពីរអាចអង្គុយចុះដោយមិនចាំបាច់និយាយដើម្បីបំបាត់ភាពស្ងាត់នោះទេ។ អ្នកច្រើនផ្ញើរសារ ៖ "អរុណសួស្ដី” "ថ្ងៃនេះយ៉ាងម៉េចដែរ?”ល។ ប៉ុន្តែ មានផ្ញើពិសេសមួយចំនួនដែលអ្នកត្រូវផ្ញើ តើមានអ្វីខ្លះទៅ?

១) "អរុណសួស្ដី” ម្ចាស់ចិត្ត៖ អ្នកត្រូវប្រាកដថាអ្នកបានបង្ហាញប្រាប់ដៃគូថាអ្នកនៅតែមើលឃើញពីចំណុចទាក់ទាញរបស់គេ។ មនុស្សជាច្រើនបារម្ភពីរូបរាងរបស់ពួកគេ។ ដោយសារតែធ្វើការ គ្មានពេលគ្រប់គ្រាន់សម្រាប់ធ្វើលំហាត់ប្រាណនោះទេ។ ដូច្នេះហើយសារពីមនុស្សដែលអ្នកស្រឡាញ់ពិតជាអាចធ្វើអ្នកសប្បាយចិត្តបាន។

២) កំប្លែង៖ អ្នកត្រូវរកអ្វីដែលកំប្លែងរវាងអ្នកទាំងពីរ។ ម៉្យាងវិញទៀត អ្នកត្រូវដែលផ្លាស់ប្តូរ កុំប្រើស្ទាយតែមួយរៀងរាល់ថ្ងៃ។ ត្រូវមានភាពឆ្នៃប្រឌិត។

៣) អ្នកមានសំណាងណាស់ដែលមានគេក្នុងឆាកជីវិតរបស់អ្នក៖ មនុស្សគ្រប់គ្នាតែងតែចង់មានអារម្មណ៍ថាអ្វីដែលពួកគេបានធ្វើ អ្នកដទៃនឹងឲតម្លៃ។ ដូច្នេះហើយ អ្នកត្រូវបង្ហាញថាការមានគេក្នុងឆាកជីវិតពិតជាសំណាងដ៏ធំធេង៕

ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព ៖ www.powerofpositivity.com

X
5s