រឿង​ប្លែក​ៗ​ ពី​ស្ពាន​កញ្ចក់​ដែល​​ទើប​នឹង​កសាង​ឡើង​នៅ​ឯ​ប្រទេស​ចិន​



ស្ពានកញ្ចក់នេះមានគម្រោងកសាងឡើងនៅឆ្នាំ២០១២ ហើយក៏បានបញ្ចប់ជាស្ថាពរ នៅចុងឆ្នាំ២០១៤ ចំណាយអស់ទឹកប្រាក់៤លានដុល្លារអាមេរិក។ ស្ពាននេះបានក្លាយជាទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនផងដែរ ដោយសារតែពួកគេអាចឈរនៅលើស្ពាននោះ ហើយ សម្លឹងមើលទេសភាពនៅជុំវិញខ្លួន និងទៅខាងក្រោម បានយ៉ាងស្រស់ស្អាត។ តើអ្នកចង់ដឹងពីរឿងប្លែកៗ នៅទីនោះទេ? ១) វាជាស្ពានកញ្ចក់ខ្ពស់និងវែងជាងគេលើលោក៖ វាមានប្រវែង ១,៤០០ft ហើយមានរយៈកម្ពស់ ៩៨៤ ft ដែលចាត់ទុកថាជារយៈកម្ពស់ខ្ពស់ជាងគេមិនដែលមានលើលោក។ ២) គេវាយស្ពាននោះដើម្បីពិសោធថាវារឹងមាំ៖ ពាក្យចចាមអារ៉ាម ភាគច្រើននិយាយថា រដ្ឋាភិបាលចិន សាងសង់ស្ពាននេះឡើង ដោយមិនបានគិតពី សុវត្ថិភាពសោះឡើយ ហេតុតែចង់ទាក់ទាញភ្ញៀវទេសចរពេក។ តែពួកគេបានធ្វើការបដិសេធ ហើយ ក៏បានឲ្យភ្ញៀវទេសចរអាចយកញញួរមកដំ ហើយធ្វើអ្វីតាមចិត្ត ដើម្បីបញ្ជាក់ពីភាពខ្លាំងនៃស្ពាននេះ។ ៣) មានការបង្ហាញម៉ូតនៅទីនោះ៖ ជារៀងរាល់ឆ្នាំ ការបង្ហាញម៉ូត តែងតែធ្វើឡើងនៅទីនោះ ហើយអ្នកឆ្នៃម៉ូតដ៏ល្បីៗ ជាច្រើននៅក្នុងប្រទេសចិន ក៏បានទៅចូលរួមនៅទីនោះផងដែរ។ ៤) មិនអនុញ្ញាតឲ្យកាន់ដងថតរូបទៅទេ ៖ នៅទីនោះពួកគេ ដាក់បម្រាមមិនឲ្យភ្ញៀវទេសចរ កាន់ដងថតរូបវែងៗ ទៅឡើយ ព្រោះពួកគេគិតដល់សុវត្ថិភាព ខ្លាចតែរវល់ថតរូបហើយមិនបានងាកក្រោយក៏ធ្លាក់ចុះទៅក្រោមបាត់៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ weirdasianews.com
X
5s