​សព្វាវុធ​​ទំនើប​ៗ​របស់​​មហាយក្ស​ចិន​ ៦​ប្រភេទ​​ក្រៅ​ពី​យន្តហោះ​​​​ដែល​ប្រទេស​​មហា​អំណាច​​មិន​អាច​មើល​រំលង​​​​



កាល​ពី​ថ្ងៃ​​ម្សិលមិញ​ លោក​អ្នក​បាន​តាមដាន​​យន្តហោះ​​ប្រយុទ្ធ​ និង​ទម្លាក់​គ្រាប់​ទំនើបៗ​របស់​ចិន​ទាំង​ ៥​ប្រភេទ នា​ថ្ងៃ​នេះ​វិញ​ Biz Khmer សូម​ណែនាំ​ឱ្យ​ស្គាល់​ពី​​សព្វាវុធ​ទំនើបៗ​ ៦​ប្រភេទ​​ទៀត​របស់​មហាយក្ស​ចិន។ ក) ​ជើង​ទម្រ​បាញ់​មីស៊ីល​​​មាន​​ល្បឿន​លឿន​ជាង​សំឡេង (hyper-sonic glide vehicle)៖ Wu-14 ​ជា​​​​ជើង​ទម្រ​សម្រាប់​បាញ់​មីស៊ីល​មាន​ល្បឿន​លឿន​ជាង​សំឡេង។ ​​​​មីស៊ីល​ដែល​បាញ់​ដោយ​ជើង​ទម្រ​​នេះ​​គឺ​​​​ប្រើ​រ៉ុកែត​នាំ​ផ្លូវ​ដូច​គ្នា​ទៅ​នឹង​ Ballistic Missile​ ដែរ។ ​​​​បើ​គិត​​ត្រឹម​ខែ​សីហា​ ​កន្លង​ទៅ​ ​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​បាន​ធ្វើ​តេស្ដ​ចំនួន​ ៥​ដង​រួច​មក​ហើយ​ ហើយ​លើក​ចុង​ក្រោយ​បាន​ធ្វើ​តេស្ដ​ប្រកប​ដោយ​ជោគជ័យ។ សព្វាវុធ​នេះ​ត្រូវ​បាន​ចិន​​​ផលិត​ឡើង​ដើម្បី​ប្រជែង​ជា​មួយ​​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក។ ​

hypersonic_3545_1389665639_ABWR

​ខ) ​នុយក្លេអ៊ែរ​​​បំពាក់​លើ​នាវា​មុជ​ទឹក (nuclear-based submarine) ​៖ ​ ​​​​ការ​បង្កើន​​កង​នាវា​មុខ​ទឹក​មាន​សមត្ថភាព​វាយ​ប្រហារ​ដោយ​នុយក្លេអ៊ែរ​ គឺ​​យុទ្ធសាស្ត្រ​​​​​​ធំ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ​តាម​សេចក្តី​រាយការណ៍​របស់​ Business Insider ​​កាល​ពី​ឆ្នាំ​២០១៤​ ​​​​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​​​នាវា​មុជ​ទឹក​បំពាក់​នុយក្លេអ៊ែរ​​សម្រាប់​ប្រយុទ្ធ​ចំនួន​ ៦​គ្រឿង​។

Submarine

គ) នាវា​មុជ​​ទឹក​​បំពាក់​​អាវុធ​នុយក្លេអ៊ែរ​អន្តរទ្វីប​ ​៖ ​​​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ Business Bloomberg ​​នៅ​ចុង​ឆ្នាំ​២០១៥​នេះ ចិន​​​អាច​នឹង​ដាក់​ដំណើរការ​នាវា​មុជទឹក​​ប្រភេទ​ថ្មី​ដែល​អាច​បាញ់​មីស៊ីល​អន្តរទ្វីប​ដល់​​គោលដៅ​ណា​មួយ​នៃ​ទឹកដី​សហរដ្ឋ​អាមេរិក​បាន​។​ តួយ៉ាង​ដូច​ជា​កង​នាវា​ Jinclass ដែល​មាន​បំពាក់​មីស៊ីល​ JL-2 ជា​ដើម​ អាច​បាញ់​ដល់​ទឹក​ដី​​កោះ​ហាវ៉ៃ ​រដ្ឋ​អាឡាស់ស្កា​ ​និង​ឆ្នេរ​ភាគ​ខាង​លិច​របស់​ប្រទេស​អាមេរិក​បាន។ បច្ចុប្បន្ន​ចិន​មាន​នាវា​មុជទឹក​ប្រភេទ​នេះ​ចំនួន​ ​៤​គ្រឿង​ និង​កំពុង​​ផលិត​មួយ​គ្រឿង​ទៀត។ ​​ screen shot 2015-05-11 at 11.58.41 am ឃ) ​​នាវា​​ដឹក​យន្តហោះ (Aircraft Carrier) ​៖ ​​​ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​​នាវា​ដឹក​យន្តហោះ​​​​​មួយ​​គ្រឿង​​មាន​ឈ្មោះ​ថា​ ​​Liaoning។ ​​​នាវា​នោះ​​​បន្សល់​ទុក​ពី​​សម័យ​​អតីត​សហភាព​សូវៀត​​​ ដែល​ចិន​​បាន​ទិញ​ និង​​យក​មក​កែច្នៃ​ឡើង​វិញ។ ​វា​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​​ជា​លើក​ដំបូង​នៅ​​ខែ​កញ្ញា​ ឆ្នាំ​២០១២។​វា​មាន​ប្រហែល​ ៣០០​ម៉ែត្រ​ ​និង​អាច​ផ្ទុក​ទម្ងន់​បាន​ជិត​ ៧​​ម៉ឺន​តោន។ ​​​​​​​​​​​

liaoning

ង) ​មីស៊ីល​ប្រឆាំង​នឹង​​​ផ្កាយរណប​ (Anti-Satellite Missiles)៖ ​​​​​មេ​បញ្ជាការ​​កង​ទ័ព​ជើង​អាកាស​របស់​អាមេរិក​ម្នាក់​​ ​បាន​អះអាង​ថា​ ​​ចិន​បាន​សាក​ល្បង​បាន​ដោយ​ជោគជ័យ​​​ ​មីស៊ីល​កម្ទេច​ផ្កាយ​រណប​​បាញ់​ពី​លើ​ដី។ ​​​មន្ត្រី​អាមេរិក​ដដែល​បាន​លើក​ឡើង​ថា​ ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ផ្កាយ​រណប​នឹង​ស្ថិត​នៅ​ក្នុង​ហានិភ័យ។ ​ច​) មីស៊ីល​អន្តរទ្វីប (ICBM)៖ ​​ចិន​បាន​ចំណាយ​ធនធាន​យ៉ាង​ច្រើន​ដើម្បី​អភិវឌ្ឍន៍​គ្រាប់​មីស៊ីល​ ballistic ​អន្តរទ្វីប។ ​​កាល​ពី​ខែ​សីហា​ ឆ្នាំ​ទៅ​មិញ​​ ​ចិន​បាន​សាក​ល្បង​​​មីស៊ីល​អន្តរទ្វីប​​​ Dong Feng 5A ​បាន​ដោយ​ជោគជ័យ​​ក្នុង​ចម្ងាយ​ប្រតិបត្តិការ​ប្រមាណ​ ១៣ ០០០​គីឡូម៉ែត្រ​ គឺ​មាន​សមត្ថភាព​គ្រប់​គ្រាន់​វាយ​​ប្រហារ​ដល់​ដែន​ដី​​សហរដ្ឋ​អាមេរិក។ ​​ ឆ) មីស៊ីល​អន្តរទ្វីប​ចល័ត​តាម​ផ្លូវ​ (Road-Mobile ICBM)៖ ​​​មិន​ត្រឹម​តែ​​មីស៊ីល​ ballistic បាញ់​ពី​ជើង​ទម្រ​មួយ​កន្លែង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ចិន​ក៏​មាន​ប្រភេទ​​ចល័ត​ដែល​អាច​បាញ់​បាន​ចម្ងាយ​ចន្លោះ​ពី​ ១១ ២០០​ ទៅ​ ១២ ០០០​គីឡូម៉ែត្រ។ ​កាល​ពី​ខែ​សីហា​ កន្លង​ទៅ​ ចិន​បាន​សាកល្បង​ DF-41 ​ជា​ប្រភេទ​មីស៊ីល​អន្តរទ្វីប​​ថ្មី​បាន​ដោយ​ជោគជ័យ​ ​៕​

DF-41_ICBM_PLA_China_Army_Ballistic_Missile

ដោយ៖ រតនៈវិភូ​ ប្រភព៖ businessinsider, missilethreat.com, thediplomat.com/

X
5s