លា​ហើយ​បញ្ហា​ស្បែក​មាន​មុន​ ដោយ​អនុវត្ត​តាម​គន្លឹះបែបធម្មជាតិ​ខាង​ក្រោម​



បញ្ហាមុខកើតមុនហាក់បីដូចជាបញ្ហាដែលគួរឲ្យធុញទ្រាន់ជាទីបំផុត ហើយជាពិសេសទៅទៀតនោះ គឺវាកើតទៅលើទាំងស្រីទាំងប្រុស ដែលធ្វើឲ្យអ្នករឹតតែធ្លាក់សម្រស់មួយផ្នែកធំ ព្រោះថាមិនមានមុខរលោងដូចអ្នកដទៃ។ ខាងក្រោមនេះគឺជាគន្លឹះធម្មជាតិដែលអ្នកអាចយកទៅប្រើប្រាស់បាន ដើម្បីជាមួយនឹងស្បែកកើតមុន៖ ១) ផ្លែល្ហុង៖ អ្នកអាចយកផ្លែល្ហុងស្រស់ដើម្បីកោសយកសាច់ខាងក្នុងរបស់វា រួចច្របល់ឲ្យទៅជាល្បាយរាវ ហើយម៉ត់ បន្ទាប់មកយកវាមកលាបនៅលើផ្ទៃមុខរបស់អ្នក ព្រោះវានឹងធ្វើឲ្យស្បែកមុខរបស់អ្នកត្រជាក់ ព្រមទាំងមានសំណើមផងដែរ។ ២) ផ្នែកសនៃស៊ុត៖ នេះគឺជាវិធីដ៏មានប្រសិទ្ធភាពមួយ ដែលត្រូវបានប្រើប្រាស់ដោយស្ត្រីជាច្រើនហើយឃើញថាវាពិតជាល្អមែន។ នៅពេលដែលអ្នកគោះស៊ុតមាន់ អ្នកគួរតែយកតែផ្នែកសមកប្រើប្រាស់បានហើយ ដោយយកវាមកលាបនៅលើផ្ទៃស្បែកដែលកើតមុន ហើយនៅពេលដែលរាងស្ងួតបន្តិច អ្នកគួរតែលាបវាម្ដងទៀត ហើយធ្វើបែបនេះរហូតឲ្យបាន៤ដង បន្ទាប់អ្នកអាចលាងមុខចេញ។ ៣) ក្រូចឆ្មា៖ វិធីមួយនេះផងដែរ ត្រូវបានគេដឹងថាមានប្រសិទ្ធភាពបំផុតក្នុងការកម្ចាត់មុនសាច់ តែយ៉ាងណាមិញ អ្នកក៏មិនគួរប្រើប្រាស់វាច្រើនពេក ព្រោះវាអាចនាំឲ្យអ្នកមានភាពជ្រីវជ្រួញវិញបាន ព្រោះនៅក្នុងក្រូចឆ្មារនោះក៏មានជាតិកាត់ផងដែរ។ ៤) ម្សៅសូដា៖ អ្នកអាចរកម្សៅសូដានៅតាមផ្សារនានាបានជាមួយនឹងតម្លៃដ៏សមរម្យ ព្រោះថាវាក៏មានតួនាទីដ៏សំខាន់មួយក្នុងការជួយកាត់បន្ថយមុនរបស់អ្នកបានផងដែរ ដោយអ្នកអាចយកវាទៅលាយជាមួយនឹងទឹកក្ដៅ បន្ទាប់មកយកវាមកលាបនៅមុខ ហើយទុកប្រហែលជា១ ម៉ោង ហើយលាងវិញជាមួយនឹងទឹកធម្មតាជាការស្រេច៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s