វិចិត្រករ​ល្បីល្បាញ​ Vincent Van Gogh តាំង​ពី​លក់​គំនូរ​​ដាច់​បាន​តែ​មួយ​ផ្ទាំង​រហូតលក់​ដាច់​​បាន​រាប់​រយ​លាន​ដុល្លារ​



លោកVincent Van Gogh ដែលជាវិចិត្រករសញ្ជាតិហូឡង់ ដ៏ល្បីល្បាញមួយរូប ហើយក៏ត្រូវបានចារជាមនុស្សល្បីល្បាញ ផ្នែកសិល្បៈនៃលោកខាងលិចផងដែរ។ ពេលដែលលោកទើបតែចាប់ផ្ដើម គូរគំនូរជាលើកដំបូង គំនូរជាច្រើនគ្មាននរណាម្នាក់ចាប់អារម្មណ៍ទិញឡើយ មានតែគំនូរមួយប៉ុណ្ណោះដែលត្រូវបានគេទិញ ហើយអ្នកទិញគឺជាមិត្តភ័ក្ដិរបស់លោកទេ រួមទាំងប្រាក់ទទួលបានក៏មិនសូវជាច្រើនណាស់ណាដែរ។ តែដោយសារតែការខិតខំ ប្រឹងប្រែងជម្នះ ហើយដាក់ចិត្តគូរគំនូរ ទាល់តែភ្លេចបាយភ្លេចទឹក មកដល់ថ្ងៃនេះ គំនូររបស់លោក ត្រូវបានគេដាក់លក់ រាប់រយលានដុល្លារអាមេរិក ហើយបានតាំងក្នុងសារមន្ទីរល្បីៗ ទៀតផង៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ budbilanich.com

X
5s