លោក Akio Moritaស្ថាបនិកSony៖ ផ្ដើមពីគំនិតលក់ឆ្នាំងដាំបាយ ក្លាយជាក្រុមហ៊ុនលំដាប់ពិភពលោក
អ្នកប្រហែលជាមិនដែលឮ ឈ្មោះបុរសខាងលើនេះ តែតាមពិតទៅលោកគឺជាស្ថាបនិកមួយរូបដែរ របស់ក្រុមហ៊ុន Sony នៅប្រទេសជប៉ុន ។
មុនដំបូងឡើយ ក្រុមហ៊ុនលោក មានគម្រោងគ្រាន់តែបង្កើត ឆ្នាំងដាំបាយប៉ុណ្ណោះ តែការរកស៊ីនោះបានបរាជ័យ ដោយសារតែផលិតផល គ្មានគុណភាពល្អ។ តែយ៉ាងណាក៏ដោយ លោក Akio មិនបោះបង់ចោលគំនិតរកស៊ីឡើយ ដោយលោកបានកែប្រែគំនិតរកស៊ីថ្មី បង្កើតផលិតផលគ្រឿងអេឡិចត្រូនិក ជាច្រើន ហើយទទួលបានជោគជ័យយ៉ាងធំធេងបំផុត ដល់ពេលបច្ចុប្បន្ននេះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ budbilanich.com