តើគួរប្រាប់ខ្លួនឯងយ៉ាងណានៅពេលអ្នកឃ្លាតឆ្ងាយពីផ្ទះ ហើយនឹករលឹកចង់ទៅវិញនោះ?
អ្នករាល់គ្នាច្បាស់ជា ធ្លាប់ឆ្លងកាត់អារម្មណ៍នឹកនាផ្ទះបែបនេះហើយ ពេលខ្លះអាចនឹងពិបាកទ្រាំដល់ថ្នាក់ចង់ត្រឡប់ទៅវិញទាំងដែលការងារនៅមិនទាន់ចប់សព្វគ្រប់នោះ។ តែវាគឺជារឿងដែលជៀសមិនផុត ហេតុនេះហើយអ្នកត្រូវចេះប្រាប់ខ្លួនឯង និងលួងលោមដើម្បីកុំឲ្យពិបាកចិត្ត ដោយសាររឿងតូចតាចនោះ។ ខាងក្រោមនេះ ជាអ្វីដែលអ្នកត្រូវដឹង៖
១)ត្រូវគិតថា ការនឹកផ្ទះវាជារឿងធម្មតាទៅហើយសម្រាប់មនុស្សទូទៅ៖ មនុស្សម្នាក់ៗ តែងតែនឹករលឹកផ្ទះសំបែងដែលខ្លួន ធ្លាប់តែរស់នៅ ធ្លាប់តែបោសសំអាត និងមានអនុស្សាវរីយជាច្រើននៅទីនោះ តែបែរជាផ្លាស់ប្ដូរទៅកាន់កន្លែងថ្មីដែលឆ្ងាយខ្លាំងបំផុត។ ហើយវាជារឿងធម្មតាទៅហើយសម្រាប់មនុស្សម្នាក់ៗ ដូចនេះ អ្នកមិនគួរពិបាកចិត្តអ្វីធ្ងន់ធ្ងរពេកនោះទេ។
២) ព្យាយាមបង្កើតទំនាក់ទំនងឲ្យល្អនៅកន្លែងថ្មី៖ ការនឹករលឹកផ្ទះគឺពិតជាពិបាកទ្រាំទ្រខ្លាំងណាស់ ហើយជាក់ស្ដែង អ្នកមិនមែននឹកតែផ្ទះប៉ុណ្ណោះទេ ថែមទាំងនឹករលឹកមនុស្សជាច្រើននៅទីនោះទៀតផង។ ដូចនេះ អ្នកអាចបង្កើនទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សថ្មីៗ ឲ្យបានច្រើនទៅ ដូចនេះអ្នកនឹកអាចមានអារម្មណ៍ថា កន្លែងថ្មីនឹងកន្លែងចាស់គឺវាស្រដៀងគ្នាទេ។
៣) ផ្ដល់ពេលសម្រាប់ខ្លួនឯង៖ អាចថា អ្នកព្យាយាមសម្របខ្លួនទៅនឹងមជ្ឈដ្ឋានថ្មីរបស់អ្នក ហើយ តែ នៅតែមានអារម្មណ៍ថា នឹករលឹក នឹងមិនអាចដកចិត្តចេញពីផ្ទះចាស់របស់អ្នកបាន។ ដូចនេះអ្វីដែលគួរធ្វើបន្តគឺការផ្ដល់ពេលវេលាសម្រាប់ខ្លួន ឯង ហើយព្យាមអត់ធ្មត់ ធ្វើអ្វីដែលអ្នកចង់ធ្វើទៅ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ huffingtonpost.com