តើកន្លែងការងាររបស់អ្នករញ៉េរញ៉ៃណាស់មែនទេ? ធ្វើឲអ្នកស្ត្រេសមែនទេ? អត្ថបទនេះអាចជួយអ្នកបាន​



តាមការស្រាវជ្រាវថ្មីៗនេះបង្ហាញឲឃើញថា មនុស្ស៨នាក់ក្នុងចំណោច១០នាក់គឺធុញថប់នឹងការងាររបស់ពួកគេ។ អ្នកខ្លះវិញ គ្រាន់តែដឹងថាដល់ម៉ោងត្រូវទៅធ្វើការគឺមានអារម្មណ៍មិនល្អទៅហើយ។ បញ្ហាអាចមិនមែនមកពីការងាររបស់អ្នកគឺមកពីកន្លែងការងាររបស់អ្នកតូចពេកឬមិនមានរបៀបរៀបរយ។

១) រៀបចំតុរបស់អ្នកសារឡើងវិញ៖ មានសម្តីមួយលើកឡើងថា តុដែលរញ៉េរញ៉ៃគឺជាសញ្ញាដែលអារម្មណ៍របស់អ្នករញ៉េរញ៉ៃដូចគ្នា។ មនុស្សនឹងកាន់តែស្ត្រេស ពេលទៅកន្លែងការងារដែលពោរពេញទៅដោយវត្ថុពេញតុ។

២) រៀបចំការងារឲបានត្រឹមត្រូវ៖ នៅកន្លែងការងារខ្លះ បរិយាកាសការងារគឺមិនសូវល្អប៉ុន្មានទេ។ ពេលខ្លះ មានសម្លេងអ៊ូអររំខាន។ ហើយប្រសិនជាពេលអ្នកមិនអាចរកឯកសារដែលអ្នកចង់រកទៀត អ្នកងាយនឹងឆេវឆាវណាស់។

៣) ទទួលទានកាហ្វេច្រើនពេក ៖ បុគ្គលិកដែលធ្វើការនៅការិយាល័យច្រើនតែទទួលទានកាហ្វេ ពីព្រោះថា ពេលគាត់ស្រ្តេសក៏គាត់ផឹក ពេលគាត់ត្រូវការថាមពលក៏គាត់ផឹក។ ទោះបីជាអ្នកត្រូវការថាមពលក៏ពិតមែន តែកាហ្វេមិនមែនជាដំណោះស្រាយនោះទេ។ អ្នកគួរតែទទួលទានវីតាមីន D ឲបានច្រើន៕

ប្រែសម្រួល៖ អុឹង មួយយូ ប្រភព៖ www.lifehack.org

X
5s