ហេតុអ្វីបានជាកូនកណ្ដាលភាគច្រើនគេចូលចិត្តជាងគេ?
កូនកណ្ដាលគឺជាកូនរក្សាលំនឹង ជាអ្នករក្សាភាពស្ងប់ស្ងាត់ក្នុងគ្រួសារ។ តាមការស្រាវជ្រាវបង្ហាញឲឃើញថា កូនកណ្ដាលគួរឲចូលចិត្ត។
១) ធ្វើការច្រើនជាងគេ៖ កូនកណ្ដាលច្រើនតែធ្វើការច្រើនជាងកូនដទៃ ហើយវាជាការពិតមួយ។ តាំងពីវ័យក្មេង គេបានដើរតួជាកូនច្បងផងជាប្អូនផង ដែលជាហេតុផលធ្វើឲពួកគេមានការងារច្រើន។
២) ជាអ្នករក្សាភាពស្ងប់ស្ងាត់៖ មានតែកូនកណ្ដាលទេដែលមានតួនាទីដ៏ពិសេសនេះ។ បើគ្មានពួកគេទេ ជម្លោះរវាងបងប្អូននឹងកើតមានឡើងក្នុងគ្រួសារ។ ពួកគេមានអត្តចរិតមួយដែលចេះស្របជាមួយកូនច្បងនិងចេះលួងលោមកូនពៅ។
៣) ឯករាជ្យ៖ មិនថាស្ថិតនៅស្ថានភាពបែបណានោះទេ កូនកណ្ដាលមិនសូវរអ៊ូនោះទេ។ កូនកណ្ដាលចេះលួងលោមខ្លួនឯង។ អ្វីដែលពិសេសជាងនេះទៅទៀត ពួកគេមានអារម្មណ៍ល្អពេលនៅម្នាក់ឯង។ ពួកគេមិនពឹងផ្អែកអ្នកដទៃក្នុងការផ្តល់ភាពរីករាយនោះទេ។
៤) ងាយស្រួល៖ កូនកណ្ដាលដឹងពីរបៀបចុះសម្រុងជាមួយអ្នកដទៃ។ ពួកគេមិនចង់មានជម្លោះឡើង។ អ្នកដទៃធ្វើអីក៏ធ្វើទៅ ពួកគេចាំសម្របតាម៕
ប្រែសម្រួល៖ អុឹង មួយយូ
ប្រភព៖ www.lifehack.org