ប្រេន​ហាង​​កាហ្វេ​ដ៏​ល្បី​ឈ្មោះ​​ Starbuck ក៏​មាន​លក់​នំ​«លោក​ខែ»​ដែរ!​



នំលោកខែដែលធ្វើឡើង ដោយហាងកាហ្វេប្រេនឈ្មោះថា «Starbuck» គឺមានដាក់លក់នៅតែបណ្ដាប្រទេសមួយចំនួន ប៉ុណ្ណោះ ហើយមានពេលកំណត់របស់វា។ នំលោកខែនេះ ត្រូវបានគេយកទៅសែន ថ្វាយព្រះខែ សម្រាប់ថ្ងៃទី១៥ ខែកញ្ញា។ មានតែប្រទេសមួយ ចំនួន ប៉ុណ្ណោះដែល Starbuck បានចាត់ទុកជាគោលដៅទីផ្សារ សម្រាប់លក់ នំនេះ ក្នុងនោះមានប្រទេសចិន ហុងកុង តៃវ៉ាន់ និងសិង្ហបុរីប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា នំលោកខែប្រេនល្បីនេះ គឺបានលក់អស់ជាបណ្ដើរៗហើយ រីឯតម្លៃវិញគឺ ចាប់ពី ៥០ដុល្លារឡើង៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ en.rocketnews24.com

X
5s