សញ្ញា​៤យ៉ាង​ដែល​បង្ហាញ​ថា វា​ជា​ស្នេហា​ដែល​អ្នក​គួរ​ជៀស​ឲ្យ​ឆ្ងាយ​​



ស្នេហាគឺគ្មាននិយមន័យពិតប្រាកដទេ តែអ្នកក៏ត្រូវដឹងដែរថា ស្នេហាមួយណា អាចធ្វើឲ្យអ្នកមានសេចក្ដីសុខ និងកើតទុក្ខនោះ។ ខាងក្រោមនេះ នឹងបង្ហាញអ្នកពីសញ្ញានៃស្នេហា ដែលអ្នកគួរតែជៀសឲ្យឆ្ងាយ៖

១) កុហកអ្នកដទៃដើម្បីការពារសង្សារខ្លួន៖ អ្នកត្រូវដឹងថា តើសង្សាររបស់អ្នកជាមនុស្សដូចម្ដេច។ កុំដោយសារតែ ការស្រឡាញ់ អាចធ្វើឲ្យអ្នកក្លាយជាមនុស្សដែលចេះកុហក់ភូតភរនោះ។ បើគេជាមនុស្សមិនល្អ ត្រូវបើកចិត្ត ឲ្យគេដើរចេញទៅ ព្រោះមនុស្សបែបនោះទុកទៀតក៏គ្មានប្រយោជន៍ដែរ។

២) គ្មានការជឿជាក់គ្នា៖ តែងតែទាមទារចង់នៅជាមួយ អ្នកគ្រប់ពេល ហើយ ច្រណែនដោយគ្មានហេតុផលនោះ វាជាសញ្ញាមិនល្អឡើយសម្រាប់ស្នេហា។ ស្នេហា គឺជាការយល់ចិត្តគ្នាទៅវិញទៅមក មិនមែន ការចោតប្រកាន់ ឬបន្ទោសថានរណាម្នាក់កុហកនោះឡើយ។

៣) បំបាក់អ្នកនៅមុខគេឯង៖ ប្រសិនបើគេប្រើពាក្យមិនល្អ ឬក៏ យកឈ្មោះអ្នកមកធ្វើជាការកម្សាន្ត នៅមុខអ្នកដទៃ គឺវាកាន់តែជាបញ្ហាទៀតហើយ។ វាមិនត្រឹមតែ ធ្វើឲ្យអ្នកខ្មាសគេទេ ថែមទាំងបាត់បង់កិត្តិយស ដោយសារតែម្នាក់នោះទៀតផង។

) តែងតែពិបាកចិត្តចំពោះស្នេហាគ្រប់ពេល៖ ប្រសិនបើអ្នកមិនមានអារម្មណ៍ថា មានសុភមង្គល កក់ក្ដៅ សប្បាយចិត្ត ឬក៏ រំភើបរាល់ពេលនៅជាមួយ សង្សារអ្នកទេ នេះវាបង្ហាញថា អ្នកជួបមនុស្សខុសហើយ ព្រោះថា មនុស្សគ្រប់រូប ស័ក្ដិសម ទទួលបានស្នេហា ដែលធ្វើឲ្យពួកគេសប្បាយ មិនមែនកើតទុក្ខទេ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.theadventurouswriter.com

X
5s