ប្រសិន​ជា​អ្នក​ចេះ​ភាសា​ទាំង​នេះមានន័យថា អ្នក​បាន​ដើរ​មុនគេ​មួយ​ជំហាន​បាត់ទៅហើយ​



ពិភពលោកកាន់តែតូចទៅៗដោយសារប្រព័ន្ធបច្ចេកវិទ្យា។ ហើយវាមិនខុសទេប្រសិនជាអ្នកចេះភាសាដែលគេប្រើនៅលើលោកដើម្បីរស់។ អ្នកដឹងហើយថាមនុស្សដែលចេះច្រើនភាសាមានឱកាសច្រើនជាង។ ម៉្យាងវិញទៀត លុយក៏ច្រើនដែរ។

១) ភាសាអង់គ្លេស៖ ប្រាកដណាស់។ ភាសាអង់គ្លេសគឺជាជម្រើសទីមួយក្នុងជំនួញអន្តរជាតិ។ ប្រសិនជាអ្នកចេះភាសាអង់គ្លេស អ្នកមានឱកាសច្រើនណាស់។ អ្នកអាចវិនិយោគឬធ្វើជំនួញទូទាំងពិភពលោក។

២) ភាសាអាល្លឺម៉ង់៖ ភាសាអាល្លឺម៉ង់គឺជាភាសាមួយដ៏ល្អ ពីព្រោះថាសេដ្ឋកិច្ចអាល្លឺម៉ង់មិនត្រឹមតែខ្ពស់ក្នុងទីផ្សារអឺរ៉ុបទេ ថែមទាំងជាប្រភពនាំចេញទំនិញដ៏ច្រើនទៅកាន់ប្រទេសអង់គ្លេសថែមទៀត។

៣) ភាសាចិន៖ បច្ចុប្បន្ននេះ សេដ្ឋកិច្ចចិនកំពុងតែរីកលូតលាស់ខ្លាំង ហើយមានឥទ្ធិពលខ្លាំងនៅលើពិភពលោក។ ដោយសារតែហេតុនេះហើយ ទើបមនុស្សដែលចេះភាសាចិនមានឱកាស ក្នុងការវិនិយោគ និង ធ្វើជំនួញ៕

ប្រែសម្រួល៖ អុឹង មួយយូ ប្រភព៖ www.lifehack.org

X
5s