ហេតុផល​ទាំង​នេះ​ហើយ ជំរុញ​ឲ្យ​ប្ដី​ប្រពន្ធ​ឆាប់​ចែក​ផ្លូវ​គ្នា​



តើអ្នកមានដែលឆ្ងល់ទេ ថា តើហេតុអ្វីគូស្នេហ៍ជាច្រើនស្រឡាញ់គ្នាហើយរស់នៅជាមួយគ្នា ដល់អាយុចាស់ៗរៀងខ្លួនបាន តែអ្នកខ្លះវិញរៀបការមិនទាន់បាន២ឬ៣ឆ្នាំផង ក៏ត្រូវសម្រេចចិត្តចែកផ្លូវគ្នាវិញនោះ។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖

១) រៀបការដោយសារតែលុយ៖ នេះហើយដែលជាហេតុផល ធ្វើឲ្យអ្នកឆាប់បែកបាក់គ្នា ។ តាមពិតទៅអ្នករៀបការនោះគឺដោយសារតែ អន្ទាក់ទឹកប្រាក់ប៉ុណ្ណោះ មិនមែនដោយសារតែចិត្តស្មោះ ស្រឡាញ់គ្នាចាត់ទុកជាប្ដីប្រពន្ធទេ។

២) គ្មានពេលឯកជនសម្រាប់គ្នា៖ ពេលដែលម្ខាងឃាត់ឃាំងខ្លាំងពេក ក៏ធ្វើឲ្យម្ខាងទៀត ចាប់ផ្ដើមគិត ថា គេបានបាត់បង់ ភាពគ្រប់គ្រងលើខ្លួន ឯង បន្ទាប់ពីរៀបការ។ មនុស្សម្នាក់ៗ តែងចង់មានពេលវេលា ហើយអាចសម្រេចអ្វីបានដោយមិនគិតពីអ្នកដទៃ។

៣) បាត់បង់ភាពជិតស្និទ្ធ៖ អាចថា ម្នាក់ៗ រវល់រៀងៗខ្លួន ក្នុងការធ្វើអ្វីមួយ តែបើគ្មានភាពស្និទ្ធស្នាលរវាងគ្នាទេនោះ អារម្មណ៍ដែលធ្លាប់ស្រឡាញ់ក៏បាត់បង់ ហើយ អ្នកទាំង២ក៏ក្លាយទៅជាមនុស្សធម្មតាតែម្ដង។

៤) ស្នេហាដែលនាំតែវិនាស៖ នេះដោយសារតែការប្រែប្រួល បន្ទាប់ពីរៀបការ ។ អាចថា អ្នកបែកបាក់គ្នា ដោយសារតែម្ខាងជាអ្នករកលុយចូលផ្ទះ ហើយ ម្ខាងទៀត ជាអ្នកចំណាយច្រើន ដូចនេះបែកគ្នា ជាវិធីល្អបំផុត៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.huffingtonpost.com

X
5s