វិធីងាយៗកម្ចាត់មុខមុន ដ៏មានប្រសិទ្ធភាពបំផុត
មនុស្សជាច្រើន តែងតែជួបបញ្ហាមុខមុន នេះដោយជៀសមិនផុត ជាពិសេសគឺសម្រាប់យុវវ័យតែម្ដង។ ពេលខ្លះពួកគេត្រូវបិទបាំងមុខ ដោយសារតែស្នាមមុខមុន ធំ ៗ បំបាត់សម្រស់របស់ពួកគេ។ តែពេលនេះ អ្នកនឹងបានដឹងថា តើមានវិធីសាស្ត្រយ៉ាងណាខ្លះដើម្បីកាត់បន្ថយមុខមុន៖
១) ទឹកកក៖ ទឹកកកក៏អាចជួយកម្ចាត់មុខមុនបានដែរ ព្រោះវាអាចជួយសម្រួលសរសៃឈាមលើផ្ទៃមុខរបស់អ្នក ហើយកម្ចាត់ជាតិខ្លាញ់ផងដែរ។ អ្នកអាចយកដុំទឹកកក រួចយកក្រណាត់មករុំ ហើយដុះលើផ្ទៃមុខរបស់អ្នកជាការស្រេច។
២) ក្រូចឆ្មារ៖ ក្រូចឆ្មារអាចជួយបំបាត់មុខមុន ដោយសារតែសារជាតិវីតាមីន សេ ជាច្រើន ហើយវានឹងឆាប់ធ្វើឲ្យមុនរបស់អ្នកក្រៀមបានលឿន។
៣) ថ្នាំដុសធ្មេញ៖ អ្នកអាចនឹងភ្ញាក់ផ្អើលនៅពេលសាកល្បង យកថ្នាំដុសធ្មេញដុះនៅលើមុនរបស់អ្នក។ ហើយវាកាន់តែមានប្រសិទ្ធភាពទៅទៀតចំពោះមុនក្បាលខ្មៅ។
៤) ទឹកឃ្មុំ៖ ទឹកឃ្មុំគឺជាទឹកធម្មជាតិ ដែលអាច ជួយបំបាត់មេរោគលើផ្ទៃមុខរបស់អ្នក ដែលមេរោគជាច្រើននោះ អាចក្លាយជាកំណកក រន្ធញើសបង្កើតបានជាមុននោះឯង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.top10homeremedies.com