មានជំងឺសម្រាន្តមិនលក់មែនទេ? សាកល្បងវិធីសាស្ត្រនេះវិញមើល
មានមនុស្សតិចណាស់ដែលសំណាង ចំណាយពេលតែបន្តិច និងងាយស្រួលបំផុត មុនពេលចូលសម្រាក។ តែមនុស្សមួយភាគធំ តែងមានបញ្ហា ដែលជាឧបសគ្គប៉ះពាល់ដល់ដំណេករបស់ពួកគេ។ តើមានវិធីសាស្ត្រអ្វីខ្លះ ដើម្បីកាត់បន្ថយការសម្រាន្តមិនលក់បែបនេះ?
១) សម្រាប់ពេលថ្ងៃ៖ សម្រាប់អ្នកដែលចង់សម្រាន្តពេលថ្ងៃឲ្យបានស្កប់ស្កល់ពួកគេ គួរតែឧស្សាហ៍ធ្វើការហាត់ប្រាណ ដើម្បីកាត់បន្ថយការតានតឹងអារម្មណ៍ដែលបណ្ដាលឲ្យសម្រាន្តមិនលក់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគួរតែ ពិនិត្យមើលភេសជ្ជៈដែលអ្នកពិសា ដោយអ្នកគួរជៀសវាងការពិសា កាហ្វេ ឬក៏ភេសជ្ជៈណាដែលមានសារជាតិកាហ្វេអ៊ីន លើកម្រិតផងដែរ។
២) សម្រាប់ពេលយប់ ៖ ការពិសាអាហារគឺជាកត្តាដែលប៉ះពាល់ ដោយអ្នកមិនគួរពិសាអាហារច្រើន ឬក៏ មិនគ្រប់គ្រាន់ឡើយ ។ ជាពិសេសទៀតនោះ មុនចូលសម្រាន្ត អ្នកមិនគួរមើលទូរទស្សន៍ ឬក៏កាន់ទូរស័ព្ទដៃជាប់ខ្លួននោះទេ ព្រោះថាពន្លឺពណ៌ខៀវទាំងនោះនឹងចូលទៅសម្លាប់អ័រម៉ូន ដែលធ្វើឲ្យអ្នកងងុយនោះអស់តែម្ដង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org