នៅពេលមានភាព​ធុញ​ថប់​អារម្មណ៍​ខ្លាំង អ្នកគួរគិតដល់ចំណុចទាំង៣នេះ​



គ្មាននរណាម្នាក់ដែលចង់ឲ្យជីវិតខ្លួនឯង ជួបប្រទះនឹងភាពធុញថប់អារម្មណ៍នេះឡើយ សូម្បីតែមួយដងក៏មិនចង់ដែរ។ តែក៏គ្មាននរណាម្នាក់ អាចជៀស ផុតដែរ ហេតុនេះពេលអ្នកជួបប្រទះវា អ្នកគួរដឹងថា តើពាក្យអ្វីខ្លះទៅដែល គួរតែនិយាយលួងលោមខ្លួនឯង? ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖

១) អ្នកស្រឡាញ់ខ្លួនឯងណាស់៖ មនុស្សម្នាក់ ៗ មានអារម្មណ៍ថា គេគ្មានសមត្ថភាពគ្រប់គ្រងខ្លួនឯងបានឡើយ ដែលជាហេតុនាំឲ្យគេគិតថា គេស្អប់ខ្ពើមខ្លួនឯងកាន់តែខ្លាំង។ ពេលខ្លះការធុញថប់អារម្មណ៍នេះ វាគ្រាន់តែកើតឡើងម្ដងម្កាលប៉ុណ្ណោះ តែអ្វីដែលសំខាន់នោះ គឺអ្នកត្រូវបង្ហាញថា អ្នកស្រឡាញ់ខ្លួនឯង ទោះបីមានបញ្ហាអ្វីក៏អ្នកមិនបន្ទោសខ្លួនដែរ។

២) ដកដង្ហើមមួយៗ៖ ការធុញថប់អារម្មណ៍នេះ វានឹងកាន់តែធ្ងន់ធ្ងរឡើង បើអ្នកមិនចេះប្រាប់ខ្លួន ឲ្យសម្រួលអារម្មណ៍ទេនោះ។ ហេតុនេះហើយអ្នកគួរចំណាយពេលដកដង្ហើមមួយៗ ដើម្បីធ្វើឲ្យអារម្មណ៍ស្ងប់ កុំឲ្យអារម្មណ៍មិនល្អយកឈ្នះអ្នកបាន។

៣) អ្នកអាចធ្វើវាបាន៖ ការអះអាងបែបនេះ វាបង្ហាញពីភាពក្លាហានរបស់អ្នក ដើម្បីយកឈ្នះ អារម្មណ៍ស្មុគស្មាញទាំងនោះ។ គ្មានអ្វីដែលអ្នកមិនអាចជម្នះបានឡើយ បើអ្នកអាចយកឈ្នះនៅថ្ងៃនេះ ថ្ងៃមុខទៅអ្នកនឹងកាន់តែមិនមានភាពភ័យខ្លាចតទៅទៀត៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity.com

X
5s