បើ​អស់​ចិត្ត​ពី​សង្សារ​ហើយ ​តើ​អ្នក​គួរ​​ប្រើ​វិធី​ណា​ដើម្បី​ចែក​ផ្លូវ​​?​



នៅពេលដែលទើបចាប់ផ្តើមដំបូង ក្តីសង្ឃឹមចំពោះចំណងស្នេហាពិតជាធំធេងណាស់។ អ្នកមិនដឹងថាម្នាក់នោះ គឺពិតជាគូអនាគតឬក៏អត់ទេ តែអ្នកដឹងថាឥឡូវនេះអ្នកសប្បាយចិត្ត។ តែដោយសំណាងអាក្រក់ អារម្មណ៍មួយនេះមិនស្ថិតស្ថេរយូរអង្វែងឡើង។ ប្រសិនជាអ្នកប្រទះឃើញថាអ្នកលែងសប្បាយចិត្តក្នុងចំណងស្នេហានេះទៀតហើយ អ្នកត្រូវចែកផ្លូវដោយសន្តិភាព។ ១) ឲ្យច្បាស់លាស់៖ ការចែកផ្លូវពិតជាមិនមែនជារឿងងាយស្រួលទេ។ ដូច្នេះហើយអ្នកត្រូវត្រៀមខ្លួនសម្រាប់អារម្មណ៍ក្រឡាប់ចាក់។ ទោះបីជាវាជាស្នេហាដែលអ្នកមិនចង់បាន តែការចែកផ្លូវជាមួយមនុស្សដែលអ្នកស្គាល់គឺពិបាក ជាពិសេសនៅពេលដែលដៃគូរបស់អ្នកមិនបានរំពឹងទុកពីវា។ ដូច្នេះហើយ អ្នកត្រូវមានឲ្យច្បាស់លាស់ក្នុងការចែកផ្លូវថាតើ ពិតជាត្រូវធ្វើបែបនេះមែនឬយ៉ាងណា ជៀសវាងស្ទាក់ស្ទើរ ដែលនាំឲ្យបញ្ហាចេះតែអូសបន្លាយ។ ២) ត្រូវមានគម្រោងឬរៀបចំ៖ ជ្រើសរើសកន្លែងមួយដែលអ្នកទាំងពីរមានភាពងាយស្រួលក្នុងការនិយាយគ្នា។ កុំធ្វើវានៅទីសាធារណៈ។ ម៉្យាងវិញទៀត កុំបញ្ចប់ស្នេហាតាមសារទូរស័ព្ទ។ អ្នកត្រូវមានភាពក្លាហានក្នុងការប្រឈមមុខនឹងវា។ ៣) រក្សាភាពស្ងប់ស្ងាត់ ៖ មិនថាអ្នកមានរឿងអ្វីអន់ចិត្តឬខឹងចំពោះដៃគូរបស់អ្នកទេ។ អ្នកត្រូវរងចាំដល់អ្នកស្ងប់ចិត្តចាំមានការសន្ទនា។ ក្នុងការនិយាយមិនត្រូវមានការបន្ទោសឡើយ។ ៤) ភាពស្មោះត្រង់៖ នៅពេលដែលអ្នកនិយាយ ត្រូវបង្ហាញពីភាពស្មោះត្រង់ហេតុអ្វីបានជាអ្នកចង់បញ្ចប់ស្នេហាមួយនេះ។ លើសពីនេះទៅទៀត អ្នកត្រូវបង្ហាញហេតុអ្វីបានជាវាមិនអាចបន្តទៅមុខទៀត។ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.cheatsheet.com
X
5s