ហេតុផល​ដែល​នារី​ៗ មិន​បាន​​តបត​អ្នក​តាម​ទូរស័ព្ទ​វិញ​



ក្នុងនាមជាបុរស តើអ្នកមានដែលឆ្ងល់ទេ ថា តើហេតុអ្វីបានជានារីៗ ហាក់ដូចជាមិនចង់តបតអ្នកពេលដែលអ្នកចង់និយាយ ឬក៏លេងសារ ជាមួយនាងនោះ? ខាងក្រោមនេះជាមូលហេតុ៖

១) នាងរវល់៖ អ្នកប្រហែលជាមិនដឹងឡើយ ថា នាងរវល់កិច្ចការអ្វីខ្លះរៀងរាល់ថ្ងៃ តែភាគច្រើន នាងជាប់រវល់កិច្ចការផ្ទាល់ខ្លួន ទើបមិនសូវជាមានពេល សម្រាប់តបតអ្នក។

២) អ្នកធ្វើឲ្យនាងធុញ៖ នេះក៏អាចជាមូលហេតុផងដែរ គឺដោយសារតែខ្លួនអ្នកតែម្ដង ធ្វើឲ្យនាងមានអារម្មណ៍ថា ធុញទ្រាន់ ហើយ មិនចង់ទាក់ទងបន្តទៀត។

៣) លែងចាប់អារម្មណ៍អ្នកទៀត៖ វាស្រដៀងទៅនឹងចំណុចទី២ដែរ គឺថា អ្នកតែងតែធ្វើអ្វីដែលនាងមិនចូលចិត្ត ឬក៏សម្ដែងអត្តចរិត ដែលនាងមិនចង់ឃើញ ទើបធ្វើឲ្យនាងលែង ចាប់អារម្មណ៍នឹងអ្នកទៀត។

៤) នាងមានបុរសច្រើនទៀតដែលត្រូវទាក់ទង៖ នេះក៏ជាមូលហេតុដែរ គឺថា នាងមានបុរសជាច្រើនដែលត្រូវទាក់ទងទៀត ហេតុនេះទើបនាងមិនសូវមានពេលដល់អ្នក។ នេះហើយជាអ្វីដែលអ្នកគួរប្រុងប្រយ័ត្នបំផុត មុនពេលសម្រេចចិត្តទាក់ទងនារីៗ ណានោះ។

៥) អ្នកប្រើពាក្យពេចន៍មិនសមរម្យ៖ នេះជាអ្វីដែលគួរតែប្រយ័ត្នប្រយែង ព្រោះថាពាក្យសម្ដីអ្នកក៏ធ្វើឲ្យនាងមិនចង់ទាក់ទងអ្នកផងដែរ ដូចជាការប្រើពាក្យឈ្លើយ មិនចេះគោរពនារី និយាយដោយគ្មានការគិតពិចារណាជាដើម៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.majorleaguedating.com

X
5s