ចំណុចទាំងនេះអាចប៉ះពាល់ដល់ការរកលុយតាមអនឡាញបាន
អ្នកប្រហែលជាធ្លាប់ឮហើយថា មនុស្សជាច្រើនអាចរកលុយបានជាច្រើនតាមប្រព័ន្ធអ៊ីនធឺណ៉ិតឬហៅថាប្រព័ន្ធ (អនឡាញ)។ មានពេលខ្លះ ច្រើនជាងអ្នកទៅធ្វើការនៅការិយាល័យទៅទៀត។ តែ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនជាអ្នកលក់ទំនិញអនឡាញ អ្នកក៏គួរយល់ដឹងនូវចំណុចទាំងនេះ៖
១) គ្មានទិសដៅ៖ ប្រហែលជាអ្នកទើបចាប់ផ្ដើមដំបូងហើយគិតថាអ្នកអាចរកលុយតាមអនឡាញបាន។ អ្នកប្រហែលជាចំណាយពេលជាច្រើនក្នុងការមើលវីដេអូ និង YouTube ដើម្បីទទួលបានជាព័ត៌មាន។ តែ អ្នកគិតតែរក ដោយមិនចំណាយពេលទៅលើគេហទំព័ររបស់អ្នកសោះ។
២) ទិសដៅច្រើនពេក៖ វាប្រហែលជាមានយុទ្ធសាស្ត្រជាច្រើនក្នុងការរកលុយតាមប្រព័ន្ធអ៊ីនធឺណិត ហើយអ្នកព្យាយាមទាំងអស់ ដោយមិនជ្រើសរើសមួយណាជាអាទិភាពហើយរៀនវាឲខ្លាំង។ ដូច្នេះហើយ អ្នកគួរមានគំនិតមួយឲច្បាស់តើអ្នកចង់ធ្វើអី ចង់ចេះអី។
៣) មានមេមិនល្អ៖ អ្នកត្រូវស្គាល់មេរបស់អ្នកមុនពេលដែលអ្នកផ្ញើអនាគតរបស់អ្នកទៅលើអ្នកដឹកនាំរបស់អ្នក។
៤) គ្មានអារម្មណ៍៖ អ្នកគួរតែធ្វើរឿងមួយក្នុងពេលតែមួយ។ ប៉ុន្តែ វាពិតជាពិបាកចំពោះអ្នករកលុយតាមអនឡាញ ព្រោះថាពួកគេទទួលបានសារច្រើននិងមានអ្វីដែលត្រូវឆែកមើលច្រើន។
៥) ខំប្រឹងលេងៗ៖ ក្នុងនាមជាអ្នកជំនួញម្នាក់ អ្នកគួរតែចំណាយពេលរាល់ដែលអ្នកមានទៅលើជំនួញ។ អ្នកជំនួញមិនគិតអីចឹងទេ ពួកគាត់គិតថាពេលវេលានឹងជួយពួកគេឲ្យជោគជ័យ៕
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖www.lifehack.org