សញ្ញាចំនួន ៥ ​បង្ហាញ​ថា មិត្ត​ប្រុស​អ្នក​ចង់​មាន​អ្នក​ថ្មី​



មិនថាអ្នកទើបតែចាប់ផ្ដើមមានស្នេហាថ្មី ឬក៏ធ្លាប់ឆ្លងកាត់ច្រើនយ៉ាងណាក្ដីទេ តែ អ្នកគួរសម្លឹងឲ្យបានឆ្ងាយថាតើមនុស្សប្រុសដែលអ្នកកំពុងតែចង់ទាក់ទងនោះ មានអត្តចរិតយ៉ាងណា ឬក៏គួរឲ្យទុកចិត្តយ៉ាងណាខ្លះ។ ខាងក្រោមនេះជាសញ្ញាបង្ហាញថា មិត្តប្រុសអ្នកកំពុងចង់ទាក់ទងស្រីផ្សេង៖

១) ចេះតែងខ្លួន៖ សំបកខាងក្រៅរបស់គេ អាចបង្ហាញបានយ៉ាងច្បាស់ថា តើគេ កំពុងមានស្រីឬយ៉ាងណា។ ប្រសិនបើគេមិនដែលខ្វល់ពីសម្រស់ពីមុន តែប្រែជាខ្វល់ខ្លាំងជាងគេវិញនោះ នេះពិតជាបង្ហាញថា គេចង់បានការចាប់អារម្មណ៍ពីនរណាម្នាក់ហើយ។

២) ប្រើប្រាស់ទូរស័ព្ទគ្រប់ពេល៖ បើគេតែងតែលេងសារ ញឹកញាប់ ឬក៏ចំណាយពេលនៅមុខទូរស័ព្ទដៃច្រើនជាងពីមុន នេះ អ្នកគួរតែចាប់ផ្ដើមសាកសួរគេទៅថា តើ កិច្ចការអ្វីសំខាន់យ៉ាងនេះ បានជាគេតែងតែនៅជាមួយទូរស័ព្ទមិនដាច់សោះនោះ។

៣) ចេញទៅក្រៅញឹកញាប់៖ មិនថា គេទៅក្រៅជាមួយមិត្ត រក៏នរណាក៏ដោយ អ្នកត្រូវសួរនាំគេ នឹងដឹងឲ្យច្បាស់ ថាតើគេទៅធ្វើអី? នឹងទៅជាមួយនរណាខ្លះ?

៤) តែងចង់នៅឆ្ងាយពីអ្នក៖ គេតែងតែព្រងើយកន្តើយ ដាក់អ្នក ហើយនិយាយពាក្យសម្ដីគំរោះគំរើយ ដែលអ្នកមិន ធ្លាប់ឮពីមុនមកទៀត។ នេះដោយសារតែ ការអស់ចិត្តស្រឡាញ់ឬយ៉ាងណា អ្នកគួរតែដឹងហើយ។

៥) ពេលឈ្លោះតែងនិយាយពាក្យបែកគ្នា៖ ស្នេហាតែងមានការឈ្លោះប្រកែកគ្នា គឺជារឿងធម្មតា តែបើមាននរណាម្នាក់ដាច់ចិត្តនិយាយពាក្យថាបែកគ្នាហើយនោះ អាចថា ម្នាក់នោះលែងមានចិត្តស្រឡាញ់ និងស្ដាយស្រណោះគ្នាទៀតហើយ៕

ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព ៖ vixendaily.com

X
5s