៣ចំណុចដែលបញ្ជាក់ថា ការដែលនៅស្ងៀមស្ងាត់មិននិយាយអ្វីនោះ គឺមិនល្អនោះទេ
នៅពេលដែលមានបញ្ហាមនុស្សជាច្រើនចូលចិត្តមិនមាត់កអីទាំងអស់ដែលនេះអាចចាត់ទុកថាជាបញ្ហាមួយដ៏ធ្ងន់ធ្ងរព្រោះថាវាបានផ្ដល់នូវផល់ប៉ះពាល់មួយចំនួនដែលមនុស្សជាច្រើនបានដឹងតែបែរជាមើលរំលងទៅវិញ ហើយបើអ្នកមើលរំលងវាយូរៗទៅ វានឹងក្លាយជាបញ្ហាមួយដែលនឹងមិនងាយរកដំណោះស្រាយបានវិញនោះទេ៖
១) មិនធ្វើឲ្យសម្ពន្ធភាពរបស់អ្នកល្អឡើងនោះទេ៖ នៅពេលដែលមានបញ្ហាជាមួយនរណាម្នាក់ អ្នកមិនត្រូវទុកអ្វីដែលអ្នកគិតនៅក្នុងចិត្តរហូតនោះទេ ព្រោះថាអ្នកត្រូវតែនិយាយជាមួយគេពីបញ្ហា មិនមែនលាក់វារៀងខ្លួនរហូតវាក្លាយជាបញ្ហាដែលមិនអាចដោះស្រាយបាននៅថ្ងៃណាមួយនោះទេ។
២) ធ្វើឲ្យអ្នកប៉ាន់ស្មានតែខ្លួនឯង៖ ព្រោះតែអ្នកគិតថាខ្លួនឯងអីតែខ្លួនឯង ទើបវាបណ្ដាលឲ្យអ្នកគិតអ្វីជាច្រើនដែលវាមិនមែនជាការពិតផងក៏អាចថាបាន ហើយបើអ្នកនៅតែមិននិយាយអ្វីសោះនោះ តើវានឹងអាចល្អឡើងយ៉ាងណាទៅ?
៣) បាត់បង់ភាពទុកចិត្ត៖ អ្នកមានអារម្មណ៍ថា ពិភពលោកនេះហាក់បីដូចមិនយុត្តិធម៌សម្រាប់អ្នក ព្រោះបើមានបញ្ហាហើយ អ្នកមិននិយាយអ្វីចេញមកក្រៅទៀតនោះ វានាំតែធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសម្ពាធហើយបាត់បង់ទំនុកចិត្តលើខ្លួនឯងប៉ុណ្ណោះ៕
ប្រែសម្រួល៖ រស្មី ប្រភព៖ www.lifehack.org