តើគួរធ្វើយ៉ាងណាឲ្យអ្នកដទៃឆាប់ស្រឡាញ់អ្នក?
ការស្រឡាញ់វាពិតជាមានន័យធំធេងណាស់សម្រាប់មនុស្សម្នាក់ៗ ។ ហេតុនេះហើយអ្នកត្រូវដឹងពីតិចនិកខ្លះៗ ដើម្បីទាក់ទាញនឹងធ្វើឲ្យអ្នកដទៃ ស្រឡាញ់អ្នកកាន់តែច្រើន៖
១) គិតពីម្នាក់នោះមុនគេ៖ នរណាក៏ដោយក៏ចង់ចំណាយពេលវេលាជាមួយមនុស្សដែលចិត្តល្អ និង ពោរពេញដោយក្ដីស្រឡាញ់ផងដេរ មិនត្រឹមតែប៉ុណ្ណោះ ពួកគេចង់ឲ្យអ្នកដែលខ្លួនឯងស្រឡាញ់ គិតថាគេសំខាន់គ្រប់ពេល។
២) ត្រូវឲ្យគេមានអារម្មណ៍ថាស្រណុកចិត្តពេលនៅជាមួយអ្នក៖ ពេលមាននរណាម្នាក់ មានអារម្មណ៍ថាស្រណុកចិត្តពេលនៅជាមួយអ្នកហើយ នោះ បានន័យថា អ្នកយកឈ្នះបេះដូងគេបានហើយ។ វាគឺជាចំណុចដែកអាចទាក់ទាញអ្នកដទៃ ឲ្យស្រឡាញ់អ្នកកាន់តែខ្លាំងផងដែរ។
៣) កុំឲ្យអ្នកដទៃ មានអារម្មណ៍ឯកា៖ បើអ្នកអាចធ្វើឲ្យមនុស្សឯកាម្នាក់ ប្រែក្លាយទៅជាមនុស្សដែលមានស្នាមញញឹមវិញនោះ អ្នកមានសង្ឃឹមហើយថា គេនឹងស្រឡាញ់អ្នក។
៤) ធ្វើឲ្យគេសើចសប្បាយ៖ នេះគឺជាវិធីដែលជោគជ័យបំផុត ព្រោះថា ការធ្វើឲ្យអ្នកដទៃសប្បាយនេះ នឹងធ្វើឲ្យគេកាន់តែចូលចិត្ត អ្នក ហើយ មានអារម្មណ៍ថា បាត់អ្នកមិនបានទៀតផង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.ilanelanzen.com