ប្រទេស​​ ៤​​ដែល​មាន​ច្បាប់​ចរាចរណ៍​ចម្លែក​ៗ​​ស្ទើរ​តែ​មិន​ហ៊ាន​ជឿ​



ប្រសិនជាអ្នកទៅដើរលេងបរទេសដែលមិនបានដឹងពីច្បាប់ចរាចរណ៍នោះ អ្នកអាចនឹងជួបបញ្ហា ពីព្រោះថាច្បាប់ទាំងមិនត្រឹមតែចម្លែកនោះទេថែមទាំងកំប្លែងទៀតផង។ ខាងក្រោមជាប្រទេសដែលអ្នកគួរយល់ដឹង៖ ១) ប្រទេសថៃ៖ យោងទៅតាម Yahoo ប្រទេសថៃជាប្រទេសមួយដែលតម្រូវឲអ្នកបើកបរមិនថាប្រុសឬស្រីទេត្រូវតែពាក់អាវ មិនថាវាក្តៅប៉ុណ្ណានោះទេ។ ច្បាប់នេះសំដៅទៅដល់អ្នកបើកឡាន ឡានក្រុងនិងរម៉កកង់បីថែមទៀតផង។ សំនួរគឺថា ចុះអ្នកអត់បើកបរវិញ តើគេអាចដោះអាវបានដែរឬទេ? ២) អាហ្វ្រិកខាងត្បូង៖ រាល់យានយន្តទាំងអស់តម្រូវឲឈប់រាល់ពេលដែលមានសត្វឆ្លងកាត់ ។ ការផាកពិន័យអាចកើនដល់ ៥០០ដុល្លារសហរដ្ឋអាមេរិក។ ៣) ជប៉ុន៖ តាម Yahoo ឱ្យដឹងថា ការជះទឹកទៅលើអ្នកដំណើរខណៈពេលកំពុងបើកបរគឺជារឿងខុសច្បាប់។ ច្បាប់នេះរឹងតឹងខ្លាំងជាពិសេសនៅខែមិថុនា។ ៤) រុស្សី ៖ ប្រសិនជាឡានក្រខ្វក់មិនថាខាងក្នុងឬខាងក្រៅទេ អ្នកអាចនឹងត្រូវផាកដល់ទៅ ៥៥ដុល្លារសហរដ្ឋអាមេរិក។ ម៉្យាងវិញទៀត វាក៏ខុសច្បាប់ដែរប្រសិនជាអ្នកលាងឡានក្រៅពីផ្ទះរបស់អ្នកឬមិនមែននៅកន្លែងលាងឡាន៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s