អាថ៌កំបាំង​ទាំង​៣​ដែល​​មេ​ដឹក​នាំ​កំពូលៗ​មាន​



អ្នកណាៗក៏អាចក្លាយជាមេដឹកនាំម្នាក់បានដែរ តែសំខាន់តើអ្នកទាំងអស់នោះជាមេដឹកនាំប្រភេទណាដែរ? យ៉ាងណាមេដឹកនាំជាច្រើនគឺតែងតែមានអ្វីជាអាថ៌កំបាំងរៀងៗខ្លួន ដែលអាថ៌កំបាំងទាំងអស់នោះសុទ្ធតែជារឿងក៏គួរឲ្យស្ងើចសរសើរដែលអាថ៌កំបាំងទាំងអស់នោះមានដូចជា៖ ១) អាថ៌កំបាំងពីការស្រមើស្រមៃ៖ អ្វីដែលពួកគេស្រមៃឃើញគឺមិនមែនដូចជារឿងធម្មតានោះទេ គឺពួកគេស្រមើស្រមៃទៅរឿងអនាគតដែលពឹងផ្អែកលើអ្វីដែលកើតឡើងនាពេលបច្ចុប្បន្ននេះ មិនមែនចេះតែគិតផ្ដេសផ្ដាសនោះទេ។ ពួកគេនឹងទទួលបាននូវកម្លាំងចិត្តក្នុងការខំប្រឹងបន្ថែមទៅលើអ្វីដែលពួកគេបានគិតឃើញ។ ២) អាថ៌កំបាំងនៃការផ្លាស់ប្ដូរ៖ ជាការពិតណាស់ ការផ្លាស់ប្ដូរគឺមិនអាចចៀសវាងរួចនោះទេ ហើយពួកគេក៏មិនមានភាពភ័យខ្លាចអ្វីចំពោះការផ្លាស់ប្ដូរនោះដែរ ដោយពួកគេរីករាយនឹងទទួលយកវា។ នៅពេលដែលអ្នកឃើញនរណាម្នាក់ចាប់ផ្ដើមមានការផ្លាស់ប្ដូរ អ្នកគួរតែឈប់ហើយគិតបន្តិចថាតើហេតុអ្វីទៅបានជាអ្នកទាំងអស់នោះមានការផ្លាស់ប្ដូរ ជាជាងការរិះគុណភ្លាមៗ។ ៣) អាថ៌កំបាំងនៃការព្រួយបារម្ភ៖ មេដឹកនាំភាគច្រើនមិនដែលបង្ហាញចេញមកនោះទេ ថាពួកគេព្រួយបារម្ភដែលធ្វើឲ្យមនុស្សនៅជុំវិញខ្លួនរបស់ពួកគេយល់ថាពួកគេមិនមានទឹកចិត្តល្អជាដើម ទាំងដែលការពិតមេដឹកនាំជាច្រើនតែងតែបារម្ភពីកូនចៅក៏ដូចជាអ្នកដែលនៅជុំវិញខ្លួនជានិច្ច៕ ប្រែសម្រួល៖ រស្មី ប្រភព៖ www.lifehack.org
X
5s