វត្ថុ​សំខាន់ៗ​៤ប្រភេទ​ ដែល​អ្នក​គួរ​ដាក់​នៅ​លើ​តុ​របស់​ខ្លួន​



អ្នកតែងតែមានអារម្មណ៍ថាពិបាកណាស់មែនទេ នៅពេលធ្វើការនៅលើតុម្ដងៗ ព្រោះយល់ថាវាមានអារម្មណ៍រញ៉េរញ៉ៃ ហើយឆាប់ធុញថែមទៀតផង។ អ្នកគួរតែរៀបចំតុរបស់អ្នកឲ្យមានសណ្ដាប់ធ្នាប់បន្តិចទៅថា របស់ណាដែលអ្នកគួរដាក់លើតុ ហើយរបស់ណាដែលអ្នកមិនគួរដាក់លើតុនោះ។ ខាងក្រោមនេះគឺជារបស់របរប្រើប្រាស់មួយចំនួនដែលអ្នកគួរតែមានវានៅតុរបស់អ្នកជាប្រចាំ៖ ១) កាសស្ដាប់៖ សម័យនេះម្នាក់ៗចូលចិត្តស្ដាប់ចម្រៀងណាស់ជាពិសេសប្រសិនបើពួកគេស្ថិតនៅក្នុងបរិយាកាសដ៏ធុញទ្រាន់មួយដែលមានតែភាពស្ងៀមស្ងាត់។ រីឯការស្ដាប់ចម្រៀងនេះទៀតសោតក៏ជួយធ្វើឲ្យពួកគេមានអារម្មណ៍ល្អឡើងវិញបន្តិចម្ដងៗផងដែរ ព្រោះវាប្រហែលជាអាចជួយឲ្យអ្នកធ្វើការបានយូរជាងមុន។ ២) អ្វីដែលត្រូវយកមកធ្វើ៖ មនុស្សដែលធ្វើការងារច្រើនក្នុងពេលតែមួយមិនប្រាកដថាទទួលបានលទ្ធផលដ៏ល្អមួយឯណា ព្រោះថាពួកគេចាប់នេះធ្វើបន្តិចចាប់នោះធ្វើបន្តិចរហូតដល់ចុងក្រោយគឺគ្មានបានលទ្ធផលអ្វីគួរជាទីគាប់ចិត្តទាំងអស់។ ហេតុនេះហើយអ្នកត្រូវដឹងថាអ្នកចង់ចាប់ផ្ដើមធ្វើការងារពីណា ហើយវាត្រូវការសម្ភារៈអ្វីខ្លះ បន្ទាប់ពីនេះអ្នកគួរតែដាក់នៅអ្វីដែលអ្នកត្រូវប្រើប្រាស់លើតុរបស់អ្នកបានហើយ។ ៣) អំពូលភ្លើងដាក់លើតុ៖ មនុស្សភាគច្រើនរវល់ណាស់បច្ចុប្បន្ននេះទាំងចាស់ទាំងក្មេង ហើយអ្នកទាំងអស់នោះ ពេលខ្លះក៏ត្រូវបំពេញភារកិច្ចដល់យប់ជ្រៅថែមទៀតផង ដែលជាហេតុធ្វើឲ្យពួកគេត្រូវបើកភ្លើងហើយពេលខ្លះវាអាចក្លាយទៅជាបញ្ហារំខានទៅវិញព្រោះថាវាជាអំពូលធំ។ អ្នកអាចរកដំណោះស្រាយដោយទិញអំពូលភ្លើងតូចល្មមសម្រាប់ដាក់នៅលើតុរបស់អ្នក ដែលអ្នកនឹងធ្វើឲ្យមានការរំខានតិចជាងមុន។ ៤) កូនផ្កា ឬរុក្ខជាតិ៖ នេះមិនមែនចាំបាច់អីណាស់ណានោះទេ តែការធ្វើបែបនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយជាងមុនខ្លះ ព្រោះអ្នកបានដឹងស្រាប់ហើយថាពេលដែលត្រូវបំពេញការងារម្ដងៗគឺមានរឿងរ៉ាវដែលត្រូវគិតច្រើនណាស់ ដូចនេះការដាក់វានៅជ្រុងណាមួយនៃតុរបស់អ្នកនឹងជួយធ្វើឲ្យអ្នកមានអារម្មណ៍តប់ប្រមល់តិចជាងមុន៕ ប្រែសម្រួល៖ រស្មី ប្រភព៖ www.lifehack.org
X
5s