មូលហេតុ​ដែល​អ្នក​គួរ​តែ​សរសេរ​កំណត់​ហេតុរបស់ខ្លួន​ប្រចាំ​ថ្ងៃ​



មិនមានមនុស្សច្រើននាក់ទេ ដែលបានសរសេរនូវកំណត់ត្រាប្រចាំថ្ងៃរបស់ខ្លួនទុក ព្រោះពួកគេមិនបានចាប់អារម្មណ៍ពីវាហើយក៏មិនបានគិតថាវាសំខាន់ផងនោះដែរ ទាំងដែលវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដែលអ្នកគួរតែចាប់ផ្ដើមធ្វើវាឲ្យក្លាយជាទម្លាប់មួយក្នុងជីវិតរបស់អ្នក យូរៗទៅអ្នកនឹងសាំជាមួយវាហើយ។ ចំណែកអត្ថប្រយោជន៍ដែលវាផ្ដល់បានឲ្យអ្នកមានដូចជា៖ ១) រម្លឹកពីអនុស្សាវរីយ៍ក៏ដូចជាព្រឹត្តិការណ៍ដែលធ្លាប់កើតមានឡើង ២) អាចនិយាយអ្វីដែលអ្នកតែងតែលាក់ទុកនៅក្នុងចិត្តមករហូត ៣) បញ្ចេញពីកំហឹងឬភាពសោកស្ដាយជាដើម ៤) ធ្វើឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយជាងមុននៅក្នុងចិត្ត ៥) ឆ្លុះបញ្ចាំងពីបញ្ហាដែលអ្នកតែងតែជួបប្រទះ ៦) មានចំណេះដឹងផ្នែកភាសាច្រើនជាងមុន ព្រោះអ្នកសរសេរច្រើន ៧) អាចសរសេរកែអផ្សុកបាន៕ ប្រែសម្រួល៖ រស្មី ប្រភព៖ www.lifehack.org
X
5s