អនុវត្ត​យុទ្ធសាស្ត្រ​ខាង​ក្រោម​នេះ​ អ្នក​នឹង​ក្លាយ​ជា​អ្នក​ដឹក​នាំដូច​​អ្វី​ដែល​អ្នក​ស្រមៃ​



ការផ្លាស់ប្តូរទៅជាអ្នកដឹកនាំ  គឺជាជំហានមួយយ៉ាងធំធេង។ នៅឆ្នាំទីមួយ អ្នកប្រហែលជានឹងជួបឧបសគ្គជាច្រើន។ ខាងក្រោមនេះជាមេរៀនជីវិតដែលអ្នកអាចរៀនសូត្របាន៖

១)កសាងក្រុមដែលមានការគ្រាំទ្រ៖ វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកមានមនុស្សជាច្រើននៅជុំវិញខ្លួសម្រាប់ការណែនាំ ឬប្រឹក្សាយោបល់ផ្សេងៗ។ មនុស្សទាំងនោះ គឺជាមនុស្សដែលរស់នៅក្រៅអង្គការ និងជាមនុស្សដែលមានបទពិសោធន៍ច្រើនៗ។ លើសពីនេះទៅទៀត ពួកគាត់គួរណាជាមនុស្សដែលអ្នកអាចទុកចិត្តបាន។

២) រកលំនឹង៖ វាពិតជាលំបាកក្នុងតួនាទីថ្មី។ ការលំបាកគឺមានគ្រប់ពេល ២៤ម៉ោងក្នុង ១អាទិត្យ។ ប៉ុន្តែ អ្នកក៏ត្រូវរកលំនឹងដែររវាងភាពជាអ្នកដឹកនាំនឹងជីវិតផ្ទាល់ខ្លួន។

៣) បដិសេធ៖ នៅឆ្នាំដំបូង អ្នកមានកិច្ចការដែលត្រូវធ្វើច្រើន ហើយក៏មានមនុស្សដទៃមកសុំជំនួយពីអ្នកច្រើនដែរ។ ប៉ុន្តែ ពេលខ្លះអ្នកត្រូវរៀននិយាយថា៖ ទេ ពីព្រោះថាអ្នកមានកិច្ចការជាច្រើនត្រូវធ្វើឬរៀន។

៤) កុំប្រញាប់ផ្លាស់ប្តូរ៖ វាមានរឿងជាច្រើនដែលអ្នកត្រូវរៀនអំពីភាពជាអ្នកដឹកនាំ។ អ្នកប្រហែលជាមិនឃើញលទ្ធផលភ្លាមៗនោះទេ។ ដូច្នេះហើយ អ្នកគួរតែឲពេលខ្លួនឯងឲបានគ្រប់គ្រាន់ក្នុងការទទួលព័ត៌មានថ្មីៗ៕

ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.success.com

X
5s