តើ​អ្នក​ដឹង​ថា​ មនុស្ស​ដែល​មាន​ទុក្ខ​ចង់​ស្តាប់ឮ «​ពាក្យ» ​អ្វី​អត់?​



ការពិបាកចិត្ត គឺជាអារម្មណ៍មួយដែលមិនអាចនិយាយបាន ហើយការដែលមិនអាចនិយាយចេញមកបាន គឺជារឿងសាមញ្ញណាស់។ ប៉ុន្តែ មនុស្សដែលពិបាកចិត្តពិតជាត្រូវការស្តាប់ឮពាក្យទាំងនេះណាស់៖

១) ខ្ញុំប្រហែលជាមិនអាចយល់ពីអារម្មណ៍របស់អ្នកទេ៖ ហើយអ្នកពិតជាមិនអាចយល់បាន។ ពីព្រោះថាមនុស្សម្នាក់តែងតែមានបទពិសោធន៍ខុសៗគ្នា។ បទពិសោធន៍របស់គេនិងអ្នកគឺខុសគ្នា។ ដូច្នេះហើយ កុំព្យាយាមប្រៀបធៀប។

២) យំគឺជាធម្មតា៖ អ្នកអាចធ្វើឲមិត្តរបស់អ្នកមានអារម្មណ៍ថាគេអាចយំបាន។ ជាទូទៅ មនុស្សមានការខ្មាសអៀន។ អីចឹងហើយអ្នកត្រូវឲគេដឹងថា វាមិនអីទេ។

៣) អ្នកមិនចាំបាច់និយាយពីទុក្ខទេ៖ មនុស្សដែលកើតទុក្ខមិនសូវចូលចិត្តនិយាយចេញមកទេ។ តែប្រសិនជាគេចង់និយាយក៏គេនិយាយមក។ តែប្រសិនជាអត់ទេ អ្នកត្រូវបង្ហាញថា អ្នកក៏មិនទៅណាចោលគេដែរ។

៤)ធ្វើធម្មតា៖ ពេលខ្លះ នៅជាមួយមនុស្សដែលពិបាកចិត្ត អ្នកមិនដឹងថាអ្នកគួរនិយាយអ្វីឲល្អនោះទេ។ ដូច្នេះហើយ អ្នកគ្រាន់ធ្វើធម្មតាជាការល្អ៕

ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.powerofpositivity.com

X
5s