សំណួរ​​ពេល​សម្ភាសន៍​ការងារ ​ដែល​​អាច​ធ្វើ​ឲ្យ​អ្នក​​ភ័យបាន​ពេល​ឮវា​



អ្នកដឹងហើយថា មុននឹងទទួលបានការងារមួយមកធ្វើ អ្នកណាក៏ដោយក៏ត្រូវឆ្លងកាត់ការធ្វើបទសម្ភាសន៍ផងដែរ។ ក្នុងនោះវាមានសំណួរច្រើនប្រភេទណាស់ដែលគេនឹងសាកសួរអ្នក ហើយមានសំណួរជាច្រើនទៀតដែលអាចនឹងបំភ័យអ្នកបានដែរ។ ខាងក្រោមនេះ នឹងបង្ហាញឲ្យអ្នកដឹងថា តើមានសំណួរណាខ្លះអាចធ្វើឲ្យអ្នកភ័យ? ហើយគួរឆ្លើយទៅវិញយ៉ាងណាដែរ?៖

១) តើអ្នករីករាយទេ ប្រសិនបើមានការងារសម្រាប់ថ្ងៃសៅរ៍ពេលល្ងាច៖ នេះគឺជាសំណួរជាអន្ទាក់មួយ ដែលអ្នកសួរ គេចង់ដឹងពីការឆ្លើយតបរបស់អ្នកចំពោះការធ្វើការងារបន្ថែមម៉ោង។ ជាការពិតណាស់ សំណួរនេះវាមិនមែនកើតមានឡើងគ្រប់មុខតំណែងនោះទេ តែសម្រាប់អ្នកធ្វើការខាងផ្នែកទីផ្សារអាចនឹងជួបប្រទះច្រើន។ អ្នកគួររៀនឆ្លើយសំណួរនេះ ដោយមានភាពឆ្លាតវៃ ហើយ មានហេតុផលសមស្របផង។

២) តើអ្នកស្អប់អ្វីជាងគេទាក់ទងនឹងអតីតថៅកែរបស់អ្នកនោះ៖ សំណួរនេះគឺចង់ដឹងថា អ្នកនិយាយអ្វីខ្លះពីអតីតថៅកែចាស់ ហើយតើអ្នកមានសេចក្ដីគោរពចំពោះគេដែរឬក៏អត់? គេនឹងប្រើប្រាស់សំណួរនេះ ដើម្បីប៉ាន់ស្មានពីអាកប្បកិរិយារបស់អ្នក ថាតើគេអាចទទួលយកអ្នកបាន ក៏អត់។

៣) តើអ្នកអាចបង្រៀនអ្វីដែលថ្មីដល់ខ្ញុំទេ៖ វាជាសំណួរដើម្បីវាស់ស្ទង់ភាពឆ្លាតរបស់អ្នក។ ពេលនោះ អ្នកគួរជ្រើសរើសអ្វីដែលអ្នកគិតថា ងាយបង្រៀន ដល់គេ ហើយអ្នកដទៃក៏ងាយយល់ដែរ។ អ្នកអាចបង្រៀនពីចំណេះដឹងទីផ្សារ ឬក៏កម្មវិធីផ្សេងៗ ដែលមិនសូវជាមាននរណាដឹង ហើយដើម្បីដឹងពីអ្វីៗថ្មី អ្នកគួរចេះស្រាវជ្រាវឲ្យបានច្រើនតាមប្រព័ន្ធអ៊ីនធឺណិតបន្ថែម៕

ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.techworm.net

X
5s