តើ​មាន​រឿង​​អ្វី​ខ្លះ​ដែល​មនុស្ស​ចាស់​ ច្រើន​តែ​ស្ដាយ​ក្រោយ​ក្នុង​ជីវិត​របស់​ពួក​គេ?​



ពេលយើងនៅក្មេង យើងមិនសូវគិតដល់ឆាកជីវិតចុងក្រោយរបស់យើងប៉ុន្មានទេ។ យើងច្រើនតែគិតថា ថ្ងៃនេះមានម្ហូបអ្វីញុាំ តើយើងគួរលេងអ្វីនៅថ្ងៃស្អែក?ល។ យើងមិនសូវគិតអំពីសេចក្ដីស្លាប់សោះ ដោយសារតែយើងគិតថា យើងនៅមានពេលវេលាបន្តទៀត។ អ្នកគួរយល់ដឹងចំណុចទាំងនេះ ដូច្នេះហើយអ្នកអាចជៀសវាងនៅពេលក្រោយ៖
១) ខ្ញុំសង្ឃឹមថា ខ្ញុំរស់នៅដើម្បីខ្លួនឯងបានច្រើនជាងនេះ៖ តាមការស្រាវជ្រាវនិងសាកសួរដល់មនុស្សចាស់ គេបានសាកសួរតើអ្វីដែលពួកគាត់មានការស្ដាយក្រោយខ្លាំងបំផុត? លទ្ធផលគឺថា មនុស្សជាច្រើនរស់នៅដើម្បីបំពេញបំណងរបស់អ្នកដទៃ។ មនុស្សខ្លះវិញសូម្បីតែក្តីសុបិនខ្លួនឯងក៏មិនទាន់បានសម្រេចផង។

២) ខ្ញុំសង្ឃឹមថា ខ្ញុំមិនខំប្រឹងខ្លាំងពេកទេ៖ យើងរាល់គ្នាខិតខំប្រឹងណាស់ក្នុងសង្គមសព្វថ្ងៃ តើដើម្បីអ្វី? ដើម្បីសម្រេចក្តីសុបិន ដើម្បីរកលុយឲបានច្រើន។ ទន្ទឹមនឹងនេះ យើងមិនសូវមានពេលជាមួយអ្នកដទៃ។ ពេលចាស់ទៅ មនុស្សជាច្រើនមិនខ្វល់ពីចំនួនលុយដែលពួកគេរកបាននោះទេ ប៉ុន្តែពួកគេគិតទៅដល់ពេលវេលាសំខាន់ៗដែលពួកគេមានជាមួយមិត្តភក្ដិ។'

៣) ខ្ញុំសង្ឃឹមថាខ្ញុំសប្បាយចិត្តជាងនេះ៖ យើងច្រើនតែគិតថាភាពសប្បាយរបស់មនុស្សគឺកំណត់ដោយវត្ថុក្រៅខ្លួន។ តែ ការពិតនោះអារម្មណ៍គឺជាអ្វីដែលមនុស្សជាអ្នកកំណត់។ យើងមិនជ្រើសរើសភាពសប្បាយនោះទេ ប៉ុន្តែយើងច្រើនតែជ្រើសរើសនូវវិធីដែលយើងឆ្លើយតបនឹងវា។ យើងរអ៊ូគ្រប់រឿង។ ដូច្នេះហើយ យើងរាល់គ្នាគួរតែផ្លាស់ប្តូរទស្សនៈនេះចេញទៅ៕

ប្រែសម្រួល៖ អ៊ឹង មួយយូ

ប្រភព៖ www.lifehack.org

X
5s