ការស្រាវជ្រាវមួយបង្ហាញថា ៖«សរសេររឿងសំងាត់របស់អ្នកចេញមក វានឹងជួយសម្រួលដល់ផ្លូវចិត្តអ្នក»
យោងតាមគេហទំព័រ Forbes.com បានបង្ហាញថា ៖ « ការលាក់ទុករឿងសំងាត់ នៅក្នុងចិត្ត វានឹងបង្កឲ្យខួរក្បាលមានការប៉ះពាល់ខ្លាំង»។ ការប៉ះពាល់នោះគឺដោយសារតែ រឿងរ៉ាវទាំងនោះ វានឹងបញ្ជាខួរក្បាលឲ្យគិតពីលទ្ធផលអវិជ្ជមានគ្រប់ពេល។ ហេតុផលដែលការទុក រឿងសំងាត់នៅក្នុងចិត្តយូរអាចធ្វើឲ្យខួរក្បាលអ្នកមានបញ្ហា គឺដោយសារតែភាពស្មុគស្មាញកើតមានឡើងជ្រុលពេក ក្នុងពេលតែមួយ។ អ្វីដែលអ្នកគួរធ្វើនោះគឺអ្នកគួរតែគិតអ្វីមួយៗ កុំបង្ខំ ហើយសញ្ជឹងគិតពីបញ្ហានោះ រួចហើយសរសេរវាក្នុងសៀវភៅតូចមួយរបស់អ្នក។ ការសរសេរបែបនេះ វានឹងជួយសម្រាលការគិតរបស់អ្នក ហើយអ្នកនឹងមិនភ័យខ្លាចពីវាតទៅទៀត។ របៀបនៃការសរសេរ៖
១) គួរកំណត់ពេលឲ្យច្បាស់ហើយសរសេរវារាល់ពេលអ្នកតប់ប្រមល់។
២) ត្រូវគិតថា អ្នកសរសេរសម្រាប់ខ្លួនឯងមិនមែនសម្រាប់អ្នកណាឡើយ។
៣) ពេលអ្នកសរសេរអាចថាអ្នកមានអារម្មណ៍ពិបាកចិត្ត ខ្លាំង តែគួរចេះសម្រួលអារម្មណ៍ខ្លួនឯង សរសេរវាទៅ ព្រោះថា វាអាចជួយសម្រាលក្ដីកង្វល់អ្នកបាន៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org