សញ្ញា​បង្ហាញ​ថា អ្នក​ដែល​ចូលចិត្ត​ឈ្លានពាន​គេ​កំពុង​តែ​ចង់​គ្រប់គ្រង​លើ​​អ្នក​



មនុស្សចូលចិត្តឈ្លានពានគេ (Aggressive people) ជាមនុស្សដែលធ្វើអ្វីដោយគិតតែពីផលប្រយោជន៍ខ្លួនឯង ហើយគេចូលចិត្តប្រើពាក្យសម្ដីគំរាមកំហែង ធ្វើការសម្លុត ចំពោះអ្វីដែលគេចង់បាន។ ហេតុនេះហើយអ្នកត្រូវដឹងថា តើ ពួកគេកំពុងតែចង់គ្រប់គ្រងអ្នកដោយវិធីណា ហើយគួរធ្វើយ៉ាងណាកុំឲ្យគេគ្រប់គ្រងបានតាមចិត្តនោះ៖

១) គេតែងចង់បំបាក់អ្នកតាំងពីពេលដំបូង៖ មនុស្សប្រភេទនេះ តែងតែចង់កាច់បំបាក់ អ្នកដទៃ តាំងពីពេលចាប់ផ្ដើម។ អាចថា គេកំពុងតែមានគម្រោងចាប់ផ្ដើមធ្វើកិច្ចការអ្វីមួយ មនុស្សទាំងនោះ នឹងចាប់ផ្ដើមគ្រប់គ្រងគេ ឬក៏ប្រើពាក្យសម្ដីចំអកឲ្យបាក់ទឹកចិត្ត។ តែអ្នកគួរធ្វើចិត្តឲ្យរឹងមាំ ព្រោះថា ពួកគេទាងនោះនឹងចុះចាញ់អ្នកដោយឯកឯង ពេលធ្វើអ្វីអ្នកមិនបាន។

២) ប្រើប្រាស់ពាក្យសម្ដីមិនចេះគិតដាក់អ្នក៖ មនុស្សប្រភេទនោះតែងតែប្រើប្រាស់ពាក្យសម្ដីមិនចេះគិត រួមទាំងពាក្យមិនសមរម្យផងដែរ។ តែនេះជាសញ្ញាដែលពួកគេចង់បង្ករឿងជាមួយអ្នក ហេតុនេះហើយ អ្នកត្រូវប្រើល្បិចទៅពួក គេវិញ ដោយចាត់ទុកថា អ្វីៗ ដែលគេធ្វើគឺជារឿងកំប្លែង ហើយអ្នកមិនយកចិត្តប្រកាន់ខឹងអ្វីទេ។ ការធ្វើមិនដឹងមិនឮជាវិធីល្អបំផុតចំពោះមនុស្សប្រភេទនោះ៕

ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com

X
5s