អាថ៌កំបាំង​ទាំង​បួន​​​នេះ​នឹង​ជួយ​អ្នក​​ទទួល​បាន​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​



ការទទួលបានអ្វីដែលអ្នកចង់បានក្នុងជីវិតមិនមែនជារឿងសំណាងនោះទេ។ វាមិនមែនមកពីកើតក្នុងគ្រួសារអ្នកមានឬគ្រួសារអ្នកជោគជ័យនោះទេ។ ប្រសិនជាអ្នកអាចអនុវត្តចំណុចទាំងនេះ អ្នកក៏អាចជោគជ័យបានដែរ៖

១) ស្រមៃនូវអ្វីដែលអ្នកចង់បាន៖ ការស្រមៃនូវអ្វីដែលអ្នកចង់បានគឺនឹងជួយអ្នកសម្រេច និងឱ្យក្លាយជាការពិត។ ស្រមៃតើថ្ងៃនេះអ្នកចង់ធ្វើអ្វី? តើអ្នកចង់បានអ្វី?។ល។ អ្នកត្រូវការស្រមៃនឹងអនុវត្តទៅរកវា។

២) ការសន្ទនា៖ ការស្រមៃនូវអ្វីដែលអ្នកចង់បានគឺជាជំហានទីមួយ។ ការសន្ទនាជាជំហានទីពីរ។ កុំអនុញ្ញាតឲភាពបរាជ័យជាឧបសគ្គរបស់អ្នក។

៣) សួររកនូវអ្វីដែលអ្នកចង់បាន៖ តើអ្នកដឹងពីរបៀបសម្រេចក្តីសុបិនរបស់អ្នកដែរឬទេ? ប្រសិនជាអត់ទេ អ្នកត្រូវចេះសួររកមនុស្សដែលមានបទពិសោធន៍ជាងអ្នក។

៤) ខិតខំ៖ ការស្រមៃនូវអ្វីដែលអ្នកចង់បានគឺសំខាន់។ ការខំប្រឹងគឺរឹតតែសំខាន់។ អ្នកមិនអាចអង្គុយលេងហើយទទួលបាននោះទេ។ អ្នកត្រូវតែខំប្រឹងដើម្បីវា៕

ប្រែសម្រួល៖ អ៊ឹង មួយយូ

ប្រភព៖ www.lifehack.org

X
5s