រឿងដែលមនុស្សម្នាក់ៗដឹង តែមិនព្រមនិយាយចេញមកក្រៅ
អ្វីដែលគួរឲ្យចង់សើចនៅក្នុងលោកនេះគឺថាមនុស្សម្នាក់ដឹងថាអ្វីខុសអ្វីត្រូវតែនៅតែមិនព្រមធ្វើអ្វីដែលត្រឹមត្រូវល្អ ហើយក៏មានរឿងជាច្រើនទៀតដែលពួកគេមិនព្រមនិយាយវាចេញមកក្រៅ គ្រាន់តែដឹងនិងចាំជាប់នៅក្នុងចិត្តជានិច្ច៖
១) ទ្រព្យសម្បត្តិក្រៅកាយនឹងមិនធ្វើឲ្យអ្នកមានសេចក្ដីសុខឋិតថេររហូតនោះទេ
២) អ្នកមិនអាចធ្វើឲ្យមនុស្សដែលនៅជុំវិញខ្លួនអ្នកសប្បាយចិត្តគ្រប់ពេលនោះឡើយ
៣) កុំព្យាយាមក្លាយជាមនុស្សល្អគ្រប់ដប់ គ្រាន់តែក្លាយជាមនុស្សដែលល្អជាងអ្នកកាលពីម្សិលមិញទៅ
៤) ក្ដីសុខពិតប្រាកដគឺនៅក្នុងចិត្តមនុស្សម្នាក់ៗ
៥) នៅពេលដែលអ្នកចាំមួយភ្លែត ជីវិតរបស់អ្នកនឹងមិនមានភាពរីកចម្រើនបាននោះទេ
៦) អ្នកមិនអាចពូកែបាននោះទេ ប្រសិនបើអ្នកគ្មានភាពខំប្រឹងនិងអត់ធន់៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org