កត់សម្គាល់មើលទៅ! បុរសដែលស្រលាញ់អ្នកពិតប្រាកដ នឹងធ្វើចំណុចទាំងនេះដាក់អ្នក
បុរសប្រហែលជាមិនពូកែខាងសម្ដែងអារម្មណ៍ចេញមកក្រៅប៉ុន្មាននោះទេ។ ប៉ុន្តែ វាមានសញ្ញាមួយចំនួន ដែលគេនឹងបង្ហាញប្រសិនជាគេពិតជាស្រលាញ់អ្នក។ ខាងក្រោមនេះជាសញ្ញា៖
១) គាត់ស្រឡាញ់នឹងទទួលយកនូវអត្តចរិតរបស់នារីនោះ៖ នៅពេលដែលបុរសស្រឡាញ់នារីណាម្នាក់ពិតប្រាកដ គេស្រឡាញ់រាល់ចំណុចដែលនាងមាន មិនមែនគ្រាន់តែសម្ផស្សនោះទេ។
២) គាត់តែងតែនៅគ្រាំទ្រនាង៖ នៅពេលដែលបុរសស្រឡាញ់នារីនោះចង់យកជាគូជីវិត គាត់មិនមែនចង់តែជោគជ័យម្នាក់ឯងនោះទេ គាត់នឹងព្យាយាមជំរុញទឹកចិត្តឲ្យជោគជ័យទាំងអស់គ្នា។
៣) គាត់ការពារនាង៖ គាត់មិនត្រឹមតែការពារនាងមិនឲ្យមានគ្រោះថ្នាក់នោះទេ ថែមទាំងមិនធ្វើឲ្យនាងពិបាកចិត្តទៀតផង។
៤) សម្រេចចិត្ត៖ នៅពេលដែលមានបញ្ហាអ្វីមួយត្រូវដោះស្រាយ គាត់តែងតែចេញមុខមកដោះស្រាយ។ ប្រសិនជាការសម្រេចចិត្តនោះខុស គាត់ទទួលខុសត្រូវ៕
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.lifehack.org