​អ្នក​នឹង​ទទួល​បាន​ការ​ស្រឡាញ់​ច្រើន​ជាងនេះ​​ប្រសិន​ជា​អ្នក​អនុវត្ត​ចំណុច​ទាំង​៤នេះ​



អ្នកតែងតែឆ្ងល់ថាហេតុអ្វីបានគេម្នាក់នោះ មានគេស្រឡាញ់ចូលចិត្តច្រើនម៉្លេះ តែអ្នកដូចជាមិនសូវមានមិត្តភក្ត្រច្រើនសោះ។ អ្នកអាចសាកអនុវត្តចំណុចទាំងនោះ អ្នកនឹងភ្ញាក់ផ្អើលនូវលទ្ធផលមួយចំនួនខាងក្រោមនេះ៖

១) ញញឹម៖ ពេលដែលអ្នកដើរជួបមនុស្ស ញញឹមដាក់គេចុះ កុំគិតតែមើលទូរស័ព្ទ។ សម្លឹងមើលទៅគេ ញញឹមប៉ុន្មានវិនាទី វាមិនអស់លុយអ្វីទេ។ ការសន្ទនាដ៏ល្អចាប់ផ្តើមពីការញញឹម។

២) មើលមនុស្ស៖ ក្រោយពីញញឹម ការមើលទៅកាន់គេក៏ជាចំណុចសំខាន់ដែលនាំអ្នកទៅកាន់ពិភពដែលគេចូលចិត្តអ្នក។ ប៉ុន្តែកុំមើលលើមើលក្រោម ហាក់ដូចជាចង់មើលងាយគេឱ្យសោះ។

៣) កុំផ្លាស់ប្តូរលឿនពេក៖ មនុស្សមួយចំនួនតូចផ្លាស់ប្ដូរអារម្មណ៍លឿនណាស់។ ថ្ងៃនេះគេសប្បាយចិត្ត ហើយថ្ងៃស្អែកគេពិបាកចិត្ត។ កុំអនុញ្ញាតឲអារម្មណ៍របស់អ្នកមកប៉ះពាល់ដល់ទំនាក់ទំនងរវាងអ្នក និងមិត្តភក្ដិអ្នកឱ្យសោះ។

៤) កែប្រែខ្លួនឯង៖ មនុស្សដែលគេចូលចិត្តច្រើន ច្រើនតែមានការកែប្រែខ្លួនឯងឲល្អជាងមុន។ មនុស្សប្រភេទនេះ អាចជាមនុស្សដែលគេយកធ្វើជាគំរូឬរៀនសូត្រតាម៕

ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.success.com

X
5s