បុរសដែលស្រឡាញ់អ្នកពិត ជៀសមិនផុតពីធ្វើបែបនេះទេ
មនុស្សប្រុសបង្ហាញការស្រឡាញ់មិនសូវជាបានល្អដូចនារីៗឡើយ តែភាគច្រើនគេតែងតែធ្វើបែបនេះជាញឹកញាប់ ប្រសិនបើគេស្រឡាញ់អ្នកមែននោះ។ តើគេធ្វើដូចម្ដេចខ្លះ?
១) តែងលើកទឹកចិត្តដៃគូ៖ គេមិនត្រឹមតែចង់ឲ្យខ្លួនឯងបានជោគជ័យនោះឡើយ ថែមទាំងចង់ឲ្យនារីដែលខ្លួនស្រឡាញ់សម្រេច នូវអ្វីដែលនាងចង់ធ្វើទៀតផង។
២) ការពារអ្នក៖ គេនឹងមិនខ្លាចអ្វីៗ ទាងអស់ ដើម្បីការពារមនុស្សដែលគេស្រឡាញ់។ គេការពារ មិនត្រឹមតែរូបរាងកាយនោះទេ ថែមទាំងចិត្តផងដែរ គឺធ្វើយ៉ាងណាឲ្យនាងមានអារម្មណ៍ថា ស្ងប់សុខ។
៣) ផ្ដល់តម្លៃលើគំនិតអ្នក៖ ពេលដែលបុរសម្នាក់ស្រឡាញ់អ្នកហើយ គំនិតរបស់អ្នកតែងដក់ជាប់ក្នុងខួរក្បាលគេ ហើយមានសារសំខាន់ខ្លាំងបំផុត។
៤) តែងស្ដាប់អ្នក៖ គេមិនចចេសរឹងរូស និយាយរកតែត្រូវ ម្ខាងនោះឡើយ រាល់ពេលមានបញ្ហា គេស្ដាប់អ្នក ហើយបើកឱកាសឲ្យអ្នកបញ្ចេញយោបល់ទៀតផង។
៥)តែងចងចាំអ្វីគ្រប់យ៉ាង៖ អនុស្សាវរីយ របស់អ្នកទាំង២ គឺគ្មានថ្ងៃបាត់បង់ពីគេ ឡើយ មិនថាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណាក្ដី ។
៦) តែងនឹកអ្នកគ្រប់ពេល៖ បើគេកាន់តែនឹកអ្នកកម្រិតណានោះ ទំហំនៃក្ដីស្រឡាញ់ក៏មានកម្រិតនឹង ហើយ បើអ្នកទៅឆ្ងាយ គេក៏មិនស្រណុកខ្លួនដែរ។
៧) មានអារម្មណ៍ឈឺចាប់ពេលអ្នកមានបញ្ហា៖ បើអ្នកមានបញ្ហាអ្វីមួយ គេក៏មានអារម្មណ៍ឈឺចាប់ដូចគ្នា ហើយការឈឺចាប់នោះ វានឹងកើតឡើងលើរូបគេដោយឯកឯង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com