ហេតុផលទាំង៤នេះដែលសំអាងថា «ដើរលេងម្នាក់ឯងក៏ល្អដែរ»
ការដើរលេងម្នាក់ឯង គឺវាហាក់ដូចជាចម្លែកណាស់សម្រាប់ជនជាតិអាស៊ី តែបើជនជាតិអឺរ៉ុបវិញ វាហាក់ដូចជារឿងធម្មតាទៅហើយ។ តើអ្នកចង់ដឹងទេ ថា តើមានហេតុផលអ្វីខ្លះដែលការដើរលេងម្នាក់ឯងក៏ល្អដែរសម្រាប់ខ្លួនឯង?
១) មានពេលសម្រាប់ខ្លួនឯងច្រើន៖ វាគឺជាពេលវេលាដ៏ល្អបំផុត សម្រាប់លំហែកាយខ្លួនឯង ហើយពេលវេលាទាំងអស់ គឺសម្រាប់តែខ្លួនអ្នកតែប៉ុណ្ណោះ ។ តើវាមិនល្អទេមែនទេដែលចំណាយពេលដល់ខ្លួនឲ្យសប្បាយនោះ?
២) ចង់ទៅណាក៏បាន៖ បើអ្នកដើរលេងជាក្រុម អ្នកត្រូវសម្របតាមចិត្តរបស់ពួកគេ។ អាចថា កន្លែងខ្លះអ្នកចង់ទៅខ្លាំង តែសោយសារតែលក្ខខណ្ឌមនុស្សជិតអ្នក ហើយអ្នកមិនអាចទៅបាន ដែលជាហេតុនាំឲ្យអ្នកមានការសោកស្ដាយ។
៣) បទពិសោធន៍ដំណើរកម្សាន្តកាន់តែមានន័យ៖ វាគឺជាបទពិសោធន៍ដែលអ្នកចាំមិនភ្លេច ហើយវាមានប្រយោជន៍ច្រើនណាស់ស្រាប់អនាគតអ្នក ព្រោះថា ថ្ងៃមុខទៅអ្នកត្រូវធ្វើដំណើរម្នាក់ឯងក៏ថា បាន។
៤) បង្កើនភាពក្លាហានអ្នក៖ អាចថា លើកដំបូងអ្នកនឹងមានអារម្មណ៍ថា ភិតភ័យ ព្រោះអ្នកមិនស្គាល់មនុស្យជុំវិញអ្នកឡើយ ។ តែវាពិតជាផ្ដល់ភាពក្លាហានច្រើន និងបង្កើនសមត្ថភាពអ្នក តាមរយៈការរៀបចំ និងគ្រប់គ្រងដំណើរកម្សាន្តដោយខ្លួនឯងនេះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.fodors.com