ទង្វើ​ទាំង​នេះ​ធ្វើ​ឲ្យ​គូ​ស្នេហ៍​អ្នក​​​ដឹង​ថា ​អ្នក​ខ្វាយខ្វល់​ដល់​គេ​កម្រិត​ណា​



សម្រាប់គូស្នេហ៍ម្នាក់ៗ តែងតែធុញថប់ខ្លាំង នៅពេលដែលអ្នកខ្វាយខ្វល់ហើយស្រឡាញ់គេខ្លាំង តែគេមិនដែលយល់ពីអារម្មណ៍នោះ ហើយធ្វើព្រងើយកន្តើយ។ តែបើអ្នកអនុវត្តតាមវិធីដូចខាងក្រោមនេះ ធានាថា អ្នកអាចឲ្យពួកគេយល់ពីអារម្មណ៍អ្នកច្បាស់វិញ៖

១) ប្រើពាក្យសរសើរ និងស្មោះត្រង់ចំពោះគ្នា៖ បង្ហាញគេទៅថា គេល្អកម្រិតណា ឧស្សាហ៍សរសើរ ហើយបង្ហាញពីអារម្មណ៍ថា អ្នកសប្បាយរីករាយកម្រិតណាពេលនៅជាមួយគេនោះ។

២) បង្ហាញការចាប់អារម្មណ៍លើអ្វីដែលគេចូលចិត្ត៖ អាចថា ដៃគូរបស់អ្នកចូលចិត្តអ្វីដែលអ្នកមិនចូលចិត្ត តែដើម្បីបង្ហាញថា អ្នកខ្វាយខ្វល់ពីគេ ចង់ដឹងចង់ឮ ហើយចាប់អារម្មណ៍ពីរបស់ទាំងនោះផងដែរ។

៣) ចេះអត់ធ្មត់ចំពោះគ្នា៖ ការរស់នៅដោយចេះប្រើប្រាស់ភាពអត់ធ្មត់ បញ្ហានឹងមិនកើតមានឡើងនោះទេ។ មនុស្សគ្រប់គ្នាតែងមានកំហុស តែការចេះអត់ធ្មត់អាចបង្ក្រាបបញ្ហាកុំឲ្យរីក រាលដាលបានផងដែរ។

៤) ចេះអរគុណចំពោះអ្វីដែលគេបានធ្វើ៖ ការដែលធ្វើព្រងើយកន្តើយ ចំពោះទង្វើដែលគេបានធ្វើនោះ គេនឹងចាប់ផ្ដើមមានអារម្មណ៍ថា អ្នកមិនខ្វល់ពីគេ។ វាមិនធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែប្រើពាក្យថា អរគុណចំពោះទង្វើមនុស្សដែលខ្លួនស្រឡាញ់ធ្វើដាក់អ្នកនោះ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com

X
5s